លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការទីក្រុងហូជីមិញបានអញ្ជើញទៅជូនពរបុណ្យតេត និងជូនអំណោយសម្រាប់ ពលករ |
នាថ្ងៃទី ២៧ ខែមករា សហព័ន្ធពលករវៀតណាមនៅខេត្ត Tra Vinh បានរៀបចំកម្មវិធី បុណ្យតេតជួបជុំគ្នា ២០១៩ ជូនពលករ ដែលមានស្ថានភាពលំបាក។ នេះគឺជាឆ្នាំទី ៤ ជាបន្តបន្ទាប់ ហើយដែលសហព័ន្ធពលករខេត្ត Tra Vinh បានរៀបចំកម្មវិធី បុណ្យតេតជួបជុំគ្នា ជូនពលករ។ ក្នុងឱកាសនេះ សហព័ន្ធពលករTra Vinhបានប្រគល់អំណោយជាង ៥០០ ចំណែកជូនពលករ និងប្រគល់ផ្ទះ សហជីពចំនួន ៤ ខ្នងជូនពលករដែលមានស្ថានភាពលំបាក ។ លោកស្រី Le Thi Kim Chi អនុប្រធាន សហព័ន្ធពលករ ខេត្ត Tra Vinh បានឲ្យដឹងថា៖
“មានពលករចំនួន ៤ នាក់ ដែលជួបស្ថានភាពលំបាកខាងផ្ទះស្នាក់នៅ ហេតុដូច្នេះហើយ កម្មវិធីបុណ្យតេតជួបជុំគ្នាឆ្នាំនេះបានផ្ដោតសំខាន់លើការប្រគល់ផ្ទះស្នាក់នៅ។ ម៉្យាងវិញទៀត តាមរយៈការប្រគល់អំណោយបុណ្យតេតជូនពលករនោះ សហជីពគ្រប់ជាន់ថ្នាក់ ក៏ដូចជាសហព័ន្ធពលករខេត្តមានគោលបំណងចង់នាំមកនូវក្ដីសប្បាយរីករាយ ក្នុងឱកាសទទួលអំណរបុណ្យតេតយ៉ាងកក់ក្ដៅជាមួយគ្រួសារជូនពលករផងដែរ”។
នាថ្ងៃដដែល ប្រធានគណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនព្រេត្រ (Pretr) និងជូនអំណោយសម្រាប់គ្រួសារកាតូលិក ដែលមានស្ថានភាពលំបាកនៅបាវ៉ាស់ហាណូយ ផងដែរ៕