បើកការដ្ឋានស្ថាបនាខ្សែផ្លូវដែក Ben Thanh-Suoi Tien

Chia sẻ

VOV- ខ្សែផ្លូវដែកលេខ១​ពី Ben Thanhទៅ Suoi Tien ទីក្រុង
ហូជិមិញបានបើកការដ្ឋានស្ថាបនានាថ្ងៃទី​២៨​សីហា។​ខ្សែ
ផ្លូវនេះមានប្រវែង ២០​គីឡូម៉ែត្រ​ដោយមានទុនវិនិយោគសរុប

បើកការដ្ឋានស្ថាបនាខ្សែផ្លូវដែក Ben Thanh-Suoi Tien  - ảnh 1
Image: Internet

VOV- ខ្សែផ្លូវដែកលេខ១​ពី Ben Thanhទៅ Suoi Tien ទីក្រុងហូជិមិញបានបើកការដ្ឋាន

ស្ថាបនានាថ្ងៃទី​២៨​សីហា។​ខ្សែផ្លូវនេះមានប្រវែង ២០​គីឡូម៉ែត្រ​ដោយមានទុនវិនិយោគ
សរុបចំនួន​ប្រមាណ​១៧ពាន់លានដុងវៀតណាម​ ក្នុងនោះទុន ODA​ មាន​៨០%។​នៅពិធី
បើកការដ្ឋាន​ លោក Le Hoang Quan ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជិមិញបាន

អះអាងថា៖“ការកសាងជោគជ័យខ្សែផ្លូវដែកដំបូងនេះ​ប​ង្កើតប៉ុព្វបទដ៏សំខាន់ក្នុងការ
កសាងបណ្តាខ្សែ​ METRO​​ ផ្សេងៗ រួមចំណែកជំរុញសេដ្ឋកិច្ចសង្គម​ លើកកំពស់ជីវភាព
រស់នៅប្រជាជន”។

        ចេញបញ្ជាបើកការដ្ឋាន​ រដ្ឋមន្រ្តីគំនាគមដឹកជញ្ជូនDinh La Thang សំណូមពរបណ្តា

អង្គភាពសំណង់ខិតខំសំរេចត្រូវតាមកាលកំណត់​ ធានាគុណភាព។លោកបញ្ជាក់ថា៖

“នេះជាគំរោងការណ៏លេខ១ ទើបខ្ញុំស្នើរត្រូវធានាសំណូមពរលេខ១អំពីការងាររូមសហ
ការគ្រប់គ្រង​ រំដោះផ្ទៃដី ដំណោះរការសាងសង់​បរិស្ថាននឹងសុវត្ថិភាព។យើងត្រូវអនុវត្ត
សំណង់នេះប្រកបដោយជោគជ័យ ពីព្រោះនេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការជប៉ុន
-វៀតណាម”។

តាមផែនការសំណង់នេះនឹងដាក់ឲ្យដំណើរការនាឆ្នាំ​២០១៨៕

ប្រតិកម្មទៅវិញ