ដក​កាត​លឿង​៖ បញ្ឈប់​ស្ថានភាពនាវានេសាទត្រីរំលោភបំពានដែនសមុទ្របរទេស

Chia sẻ
(VOVWORLD) - ពេលវេលាដើម្បីអនុវត្តន៍ផែនការរបស់រដ្ឋាភិបាលចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន តំបន់ និងរវាងតំបន់នានាជាមួយគ្នាក្រោមការដឹកនាំរបស់រដ្ឋាភិបាល។
ដក​កាត​លឿង​៖ បញ្ឈប់​ស្ថានភាពនាវានេសាទត្រីរំលោភបំពានដែនសមុទ្របរទេស - ảnh 1អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានដឹកនាំសន្និសីទអនឡាញ។ រូបថត៖ mard.gov.vn

នារសៀលថ្ងៃទី ២០ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានរៀបចំសន្និសីទអនឡាញប្រកាស “ផែនការសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ គ្មានការអនុញ្ញាត (IUU) ហើយត្រៀមជួបធ្វើការជាមួយគណៈប្រតិភូអធិការកិច្ចសហភាពអឺរ៉ុប (EC) លើកទី៤”។

ផែនការសកម្មភាពរបស់រដ្ឋាភិបាលត្រូវបានចេញផ្សាយ ហើយចូលជាធរមានចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ សំដៅអនុវត្តន៍ដោយព្រមៗគ្នា និងប្រកបដោយប្រសិទ្ធភាពរាល់ច្បាប់ជលផល ជំនះពុះពារលើការជំពាក់ជំពិន តាមអនុសាសន៍របស់ EC ស្តីពី IUU; លុបចោលការព្រមាន "កាតលឿង" ក្នុងឆ្នាំ ២០២៣។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានស្នើឲ្យតំបន់នានាចាំបាច់ត្រូវបង្កើនការងារគ្រប់គ្រងបញ្ឈប់ស្ថានភាពនាវានេសាទត្រីរំលោភបំពានលើដែនទឹកបរទេស៖ “យើងបានធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ អាស្រ័យហេតុនេះ យើងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងរាល់បទប្បញ្ញត្តិរបស់អង្គការអន្តរជាតិ ហើយនេះក៏ជាស្មារតីនៃច្បាប់ជលផលឆ្នាំ ២០១៧ ពោលគឺអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដូច្នេះហើយ ការដកកាតលឿងគឺជាភារកិច្ចដ៏សំខាន់។ ពេលវេលាដើម្បីអនុវត្តន៍ផែនការរបស់រដ្ឋាភិបាលចាំបាច់ត្រូវមានការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន តំបន់ និងរវាងតំបន់នានាជាមួយគ្នាក្រោមការដឹកនាំរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីមានជំនឿជាក់ថា កាតលឿងនឹងត្រូវដកចេញក្នុងឆ្នាំ ២០២៣ ឆាប់ៗផងដែរ”៕

ប្រតិកម្មទៅវិញ