ជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២៣ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការ​មជ្ឈឹម រណសិរ្យមាតុភូមិវៀតណាមបានរៀបចំជំនួបប្រាស្រ័យដំណាងនានាក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសបានត្រឡប់មកប្រទេសវិញ ​ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមីឆស័ក២០១៤។

(VOV)_នាព្រឹកថ្ងៃទី២៣ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការ​មជ្ឈឹម 
រណសិរ្យមាតុ ភូមិវៀតណាមបានរៀបចំជំនួបប្រាស្រ័យដំណាងនានាក្នុងសហគមន៍ ជនវៀតណាមនៅឯបរទេសបានត្រឡប់មកប្រទេសវិញ ​ដើម្បីទទួលបុណ្យចូលឆ្នាំថ្មី ប្រពៃណី ឆ្នាំមមីឆស័ក២០១៤។

          ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ និងជាប្រធាន​គណៈ កម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhanបានជូន ដំណឹងអំពីរាល់សមិទ្ធិផលសេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ​២០១៣ ​និងកត់សម្គា ល់
រាល់ ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរទេស ក្នុងសមិទ្ធិរួមនេះ។ 

          នៅទីនេះ ដំណាងជនវៀតណាមនៅឯបរទេសបានសម្ដែងនូវក្តី​សប្បាយរីក
រាយ  ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ​ ក៏ដូចជាការ​យកចិត្តទុកដាក់របស់បក្ស 
រដ្ឋ​ចំពោះពួកគេ។ លោកស្រី ​Phan Bich Thien ​ជនវៀតណាមនៅហុងគ្រីបានអោយ
ដឹងថា៖

          “ ក្នុងឱកាសនេះដែរ វៀតណាមបាននាំចេញគំរោងការណ៍រក្សារ​អត្ត សញ្ញាណ វប្បធម៌ជាតិ និងយើងខ្ញុំមានគោលបំណងថា៖ គំរោងការណ៍នេះនឹងបានកសាងឡើង
ប្រកបដោយជាក់ស្ដែង។ ក្នុងនោះ ត្រូវស្រាវជ្រាវ​មតិរបស់ជនវៀតណាមនៅឯបរទេស  អំពីការបង្រៀនភាសាវៀតណាម ​ដើម្បីគំរោងការណ៍បានអនុវត្តនៅគ្រួសារនិមួយៗ. ”

ជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1
ជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី

  នាថ្ងៃទី ២៣ មករា ​វិទ្យុសម្លេងវៀតណាមបាន​រៀបចំ​ជំនួប​ប្រាស្រ័យជន វៀត ណាមនៅឯបរទេស ត្រឡប់មក​ប្រទេសវិញ​ទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ឆ្នាំមមី
ឆស័ក ២០១៤។ ប្រធានបទនៃជំនួបប្រាស្រ័យនេះគឺ៖ប្រជុំនិទាឃរដូវ​។ ថ្លែងមតិនៅ
ទីនេះ  លោក Nguyen Phu Binh ប្រធានសមាគមទំនាក់ទំនងជាមួយជន​វៀតណាម​នៅឯបរទេស បានអោយដឹងថា៖

          “ ស្ថាប័នផ្សព្វផ្សាយ ដូចជាវិទ្យុសម្លេងវៀតណាម ដើរតួនាទី​​សំខាន់ណាស់  ក្នុងរាល់សកម្មភាពរបស់រដ្ឋ ក៏ដូចជាស្ថាប័នអង្គការ​មហាជន ពិសេស ក្នុងវិស័យ ចំពោះជនវៀតណាមនៅឯបរទេស។ ​ការរួមវិភាគទានរបស់ជនវៀតណាមនៅឯបរ
ទេស សំខាន់ណាស់ ពីព្រោះគេគឺជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ប្រជាអាណិកជនក៏គាំទ្រប្រទេសជាតិជាច្រើន អំពីសេដ្ឋកិច្ច ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល។”

ជនវៀតណាមនៅឯបរទេសត្រឡប់មកប្រទេសវិញទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 2
លោក Vu Hai អគ្គនាយករងវិទ្យុសម្លេង​វៀតណាម


          ក៏នៅក្នុងជំនួបនេះដែរ លោក Vu Hai អគ្គនាយករងវិទ្យុសម្លេង​វៀតណាម  ក៏បានជូនដំណឹងអំពីការអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម ដោយប្រភេទសារ
ព័ត៍មានចំនួន៤ និងជាស្ថាប័នទូរគមនាគមន៍ពហុមធ្យោបាយ នាំសម្លេងរបស់
វៀតណាម ទៅដល់បង ប្អូន​អាណិកជននៅលើគ្រប់ទិសទីលើសកលលោក និង
ជួយអោយ​ជនវៀតណាមនៅឯបរទេសសម្របចូលក្នុងជីវភាពរស់នៅរបស់​ប្រទេសសាមី រួមគ្នាឆ្ពោះទៅស្រុកកំណើត កសាងមាតុប្រទេស៕


ប្រតិកម្មទៅវិញ