គ្រឹស្តសាសនាវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញគណៈ
កម្មាធិការសាមគ្គីភាព​គ្រឹស្ត​សាសនាវៀតណាមបាន
រៀបចំសន្និសីទបូកសរុបចលនាប្រឡងប្រណាំង
​ស្នេហាជាតិឆ្នាំ២០១២ ពិភាគ្សាទិសដៅភារកិច្ចឆ្នាំ
២០១៣។

គ្រឹស្តសាសនាវៀតណាមរួមដំណើរជាមួយការអភិវឌ្ឍន៍ប្រទេសជាតិ។ - ảnh 1
បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាពគ្រឹស្តសាសនាវៀតណាម


        VOV-នាព្រឹកថ្ងៃទី២៧កុម្ភៈនៅទីក្រុងហូជីមិញគណៈកម្មាធិការសាមគ្គីភាព​
គ្រឹស្ត​សាសនាវៀតណាមបានរៀបចំសន្និសីទបូកសរុបចលនាប្រឡងប្រណាំង
​ស្នេហាជាតិឆ្នាំ២០១២ ពិភាគ្សាទិសដៅភារកិច្ចឆ្នាំ២០១៣។ ដើម្បីជួយជ្រោម
ជ្រែង​ចលនា​ប្រឡងប្រណាំងស្នេហាជាតិ ក្នុងឆ្នាំកន្លងទៅគ្រឹស្តសាសនិក​វៀត​ណាមបានសកម្មចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រកសាងជនបទ
ថ្មី។ គណៈកម្មាធិការសាមគ្គីភាពគ្រឹស្តសាសនាគ្រប់ជាន់ថ្នាក់ជានិច្ចកាលក្ដាប់
ជាប់​គោលគំនិត ចលនាសហគមន៍គ្រឹស្តសាសនិកបំពេញភារកិច្ចរបស់សមាគម
គ្រឹស្ត​សាសនា របស់ប្រទេសជាតិ ក្ដាប់ជាប់ភារកិច្ចសេដ្ឋកិច្ចសង្គមរបស់ប្រទេស​
ជាតិ​និងដំបន់។ បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាព
គ្រឹស្ត​សាសនាវៀតណាមបានឲ្យដឹងថា៖

         “ក្រឡេកមើលឡើងវិញលើពេលកន្លងទៅយើងទទួលបានការជោគជ័យ
គួរឲ្យចាប់អារម្មណ៍។ ប្រការនោះបានបង្ហាញទិសដៅដែលយើងដាក់ចេញគឺ​
ត្រឹមត្រូវ។ ដោយទង្វើជាក់ស្ដែង យើងកំពុងអះអាងថាបាននាំមកក្តី​សង្ឃឹម​ដ៏
ធំធេង​សំរាប់គ្រឹស្តសាសនិកវៀតណាមក្នុងសម័យកាលថ្មី៕”

ប្រតិកម្មទៅវិញ