បក្សរដ្ឋជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។

Theo VOV -
Chia sẻ
VOV-នាព្រឹកថ្ងៃទី២៦កុម្ភៈនៅក្រុងហាណូយ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនធ្វើការ
ជាមួយ​គណៈ​កម្មាធិការសាសនារដ្ឋាភិបាល។

        VOV-នាព្រឹកថ្ងៃទី២៦កុម្ភៈនៅក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួនធ្វើការ
ជាមួយ​គណៈ​កម្មាធិការសាសនារដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី ​Nguyen Tan Dung
បាន​វាយតំលៃ​ខ្ពស់​រាល់​លទ្ធផលដែលជួរកម្មាភិបាលធ្វើការងារសាសនាទទួល
បាន​ក្នុងឆ្នាំកន្លងទៅ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា​បណ្ដាស្ថាប័នមាន
សម័ត្ថកិច្ច​ត្រូវ​បូកសរុបវាយតំលៃ​បណ្ដាឯកសារច្បាប់ការកំណត់របស់រដ្ឋអំពី
ជំនឿសាសនា ត្រូវដំណើរការបូកសរុប​យ៉ាង​ឆាប់រហ័សបទបញ្ញត្តិជំនឿសាសនា។

        “ភារកិច្ចរបស់យើងត្រូវធានាក្នុងក្របខ័ណ្ឌច្បាប់ដើម្បីប្រជាជនធ្វើសកម្មភាព​សាសនាយ៉ាងធម្មតាតាមច្បាប់។ បក្សរដ្ឋ​គោរព​នូវ​តម្រូវ​​ការនេះ។ ទន្ទឹមនឹងនោះ
ត្រូវប្រុង​ប្រយ័ត្ន​ចំពោះរាល់ឧបាយកលដែល​​អានុភាព​​អមិត្តមូលបង្កាច់បំប្លែងបង្ក
អុកឡុក​បណ្ដាល​​ឲ្យបែកបាក់ផែន​មហាសាមគ្គី​ប្រជាជាតិ។”

បក្សរដ្ឋជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung

        នាយករដ្ឋមន្ត្រី ​Nguyen Tan Dung ក៏រំលឹកត្រូវយកចិត្តទុកដាក់ថែម​ទៀត​ដល់​​
ការងារ​​ឃោសនាដើម្បីសាធារណៈមតិ ពិសេសគឺសាធារណៈមតិអន្តរជាតិ​យល់
ច្បាស់​យល់ត្រឹមត្រូវអំពីគោលនយោបាយផ្លាស់ប្តូរថ្មីនិងការប្រែប្រួលសកម្ម​របស់
ជីវភាព​សាសនា​នៅវៀតណាម៕

ប្រតិកម្មទៅវិញ