គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី១៦

Theo VOV -
Chia sẻ
VOV-សម័យប្រជុំលើកទី១៦គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាម​នីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី
១៨មិនានៅទីក្រុងហាណូយនិងអូសបន្លាយ​ដល់ថ្ងៃទី២២ មិនាពិភាគ្សាលើខ្លឹមសារសំខាន់ជាច្រើនត្រៀមឲ្យសម័យ
ប្រជុំលើកទី៥នាពេលខាងមុខ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី១៦ - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី១៦។


        VOV-សម័យប្រជុំលើកទី១៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាម​នីតិកាលទី១៣បានបើកនាព្រឹកថ្ងៃទី១៨មិនានៅទីក្រុងហាណូយនិង
អូសបន្លាយ​ដល់ថ្ងៃទី២២មិនាពិភាគ្សាលើខ្លឹមសារសំខាន់ជាច្រើនត្រៀមឲ្យ
សម័យប្រជុំលើកទី៥នាពេលខាងមុខ។ ថ្លែងមតិបើកសម័យប្រជុំ ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យដឹងថា នៅសម័យប្រជុំ
លើកនេះគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ផ្ដល់មតិអំពីគំរោងច្បាប់
និងរដ្ឋអជ្ញាចំនួន៨។ ខ្លឹមសារសំខាន់ពិសេស​មួយផ្សេង​ទៀតគឺគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីការងារត្រៀម​រៀបចំបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែងដោយរដ្ឋសភាជ្រើសរើសរឺ​អនុម័តនៅសម័យប្រជុំលើក
ទី៥នាពេលខាងមុខ។ ស្ដីពីបញ្ហានេះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung
បានចាត់ទុកថា៖

        “ដើម្បីការយកសម្លេងឆ្នោតទំនុកទុកចិត្តនៅសម័យប្រជុំលើកទី៥ចំពោះ
អ្នកកាន់​ដំណែង​ដោយរដ្ឋសភាជ្រើសរើសនិងអនុម័តទទួលបានជោគជ័យនោះ
យើងនឹង​ពិភាគ្សាយ៉ាងម៉ត់ចត់​ជាងអំពីផែនការដើម្បីអនុវត្តខ្លឹមសារនេះ។ នេះ
ជាលើកដំបូង​យើង​ធ្វើដូច្នេះត្រូវដំណើរ​ការ​​យ៉ាងម៉ត់ចត់ត្រូវតាមស្មារតីដែល
រដ្ឋសភាបានផ្សព្វផ្សាយ​ក្នុងសេចក្តីសំរេចចិត្ត៕”

ប្រតិកម្មទៅវិញ