(VOV)_នាព្រឹកថ្ងៃទី ១៨ មិនា នៅទីក្រុងហាណូយ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភា វៀតណាម បានបើកសម័យប្រជុំលើកទី១៦ ជាមួយខ្លឹមសារសំខាន់ជាច្រើន ដើម្បីត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី១៣។ សម័យប្រជុំ បានប្រព្រឹត្តទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២មិនា។ ថ្លែងមតិនៅក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung បានអោយដឹងថា÷ នៅសម័យ
ប្រជុំលើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិអំពីគំរោងច្បាប់ និងរដ្ឋ
អាជ្ញាចំនួន៨ រួមមាន÷ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន របស់ច្បាប់ផ្សេងៗ ច្បាប់ចំណូលអង្គភាពអាជីវកម្ម គំរោងច្បាប់អនុវត្តន៍សន្សំសំចៃ ប្រឆាំង ការខ្ជះខ្ចាយ ( ធ្វើវិសោធនកម្ម) …ជាដើម។ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ ពិភាក្សាអំពីគំរោងការបន្តផ្លាស់ប្តូររចនាសម្ព័ន្ធ រៀបចំបណ្ដាស្ថាប័នរដ្ឋសភា និងការ
ងារត្រៀម រៀបចំយកមតិអំពីការទំនុកទុកចិត្ត ចំពោះបណ្ដាមនុស្សកាន់តំណែងដោយ រដ្ឋសភា បោះឆ្នោតជ្រើសរើស ឬ អនុម័ត នៅសម័យប្រជុំលើកទី ៥ខាងមុខនេះ។ តាមគំរោង នាថ្ងៃទី ២២ មិនា គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសួរដេញ
ដោលផ្ទាល់ចំពោះ ប្រធានតុលាកាប្រជាជនកំពុល និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះ បណ្ដាលផងដែរ៕
|
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៦(baodientu.chinhphu.vn) |