ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត

Chia sẻ
(VOVWORLD) - អត្ថបទនេះបានសង្កត់ធ្ងន់ពីអត្ថន័យនៃព្រឹត្តិការណ៍ ប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយប្រទេសកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅ ងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង ៣លាននាក់។
ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជ្រុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត - ảnh 1អត្ថបទនៅលើទំព័រដើមនៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត៖ TTXVN

ក្នុងឱកាសខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា ទិវារំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ទំព័រដើមនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចុះផ្សាយអត្ថបទរបស់អ្នកជំនាញ អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយចំណងជើងថា ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត។ អត្ថបទនេះបានសង្កត់ធ្ងន់ពីអត្ថន័យនៃព្រឹត្តិការណ៍ ប្រជាជានកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬ ហៅថារបប ប្រល័យ ពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយប្រទេសកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅ ងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង ៣លាននាក់។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ជាច្រើនម៉ឺននាក់ បានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន រំដោះ ប្រជាជន និងប្រទេសកម្ពុជា ឱ្យរួចចាកផុតពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។

ក្រោយទទួល បានជោគជ័យដ៏ សែនត្រចះត្រចង់នេះ កងទ័ព ស្ម័គ្រចិត្តវៀតណាម បាននៅបន្ត ជួយបណ្តុះបណ្តាល និងដឹកនាំរហូតដល់ កងទ័ពកម្ពុជាមាន លទ្ធភាព គ្រប់គ្រាន់ ក្នុងការប្រឆាំងទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាន៍ ដែលបានរត់ទៅជ្រកកោនតាម ទើបកងទ័ព ស្ម័គ្រចិត្តវៀតណាម សម្រេចដកចេញពីកម្ពុជាទាំងស្រុងវិញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៩។ ជ័យជំនះនេះ ជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត នៃមហាសាមគ្គីភាពអន្តរជាតិ រវាងប្រជាជននិង កងទ័ពនៃ ប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជា អ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។

បើយោងតាមរបាយការណ៍ របស់ក្រសួងផែនការ និងវិនិយោគវៀតណាម គិតមកទល់ឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន២០៦ របស់វៀតណាម ដែលចុះបញ្ជី វិនិយោគនៅកម្ពុជា ដោយមានទុន សរុបចំនួន២.៩៤ពាន់លានដុល្លារ។ វៀតណាមក៏ស្ថិតក្នុងក្រុមប្រទេសកំពូលទាំង៥ ដែលបានដាក់ទុន វិនិយោគផ្ទាល់ច្រើនជាង គេនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករមួយដ៏សំខាន់ សម្រាប់ជំរុញទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ