កម្មវិធី “បំភ្លឺកម្លាំងពលំវៀតណាម” លើកតម្កើងយុវជនពិការឆ្នើមចំនួន ៣៥ នាក់

Chia sẻ
(VOVWORLD) - កម្មវិធីឆ្នាំនេះបានលើកតម្កើងយុវជនពិការចំនួន ៣៥ នាក់ ដែលបានជំនះពុះពារលើការលំបាក ហើយបានរួមវិភាគទានយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍។
កម្មវិធី “បំភ្លឺកម្លាំងពលំវៀតណាម” លើកតម្កើងយុវជនពិការឆ្នើមចំនួន ៣៥ នាក់ - ảnh 1យុវជនពិការចូលរួមសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ននិងដំណោះស្រាយដើម្បីជួយដល់យុវជនពិការដើម្បីចាប់ផ្តើមអាជីវកម្មជាមួយការផ្លាស់ប្តូរឌីជីថលនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ កាសែតហាណូយថ្មី

នាយប់ថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនវៀតណាម បានសហការជាមួយគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាមរៀបចំកម្មវិធី “បំភ្លឺកម្លាំងពលំវៀតណាម”។

កម្មវិធីឆ្នាំនេះបានលើកតម្កើងយុវជនពិការចំនួន ៣៥ នាក់ ដែលបានជំនះពុះពារលើការលំបាក ហើយបានរួមវិភាគទានយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់សហគមន៍។មកពី Thanh Hoa អ្នកគ្រូពិការដៃ Le Thi Tham បានចែករំលែកអំពីឆន្ទៈ និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីក្លាយទៅជាអ្នកគ្រូបង្រៀនភាសារអង់គ្លេស៖ “តាំងពីពេលជាសិស្សសាលា នាងខ្ញុំបានរៀនសូត្រពីគំរូរបស់លោកគ្រូ Nguyen Ngoc Ky ហើយនាងខ្ញុំមានអារម្មណ៍ថាលោកគ្រូស្រដៀងនឹងខ្លួនដែរ  ពោលគឺលោកក៏ហាត់សរសេរដោយជើង ហើយក្រោយមក លោកក្លាយជាគ្រូបង្រៀនផងដែរ។ នាងខ្ញុំគិតថា នាងខ្ញុំពិការដៃដូច្នេះហើយត្រូវខិតខំប្រឹងប្រែងដើម្បីអាចធ្វើអ្វីៗគ្រប់យ៉ាង និងសំខាន់បំផុតគឺសម្រេចក្តីសុបិនរបស់ខ្លួន។ ក្រោយពីពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំមកផ្ទះវិញបើកថ្នាក់បង្រៀនភាសាអង់គ្លេសដោយគិតតែបង្រៀនឲ្យសិស្សប៉ុណ្ណោះ ហើយមិនសូវខ្វល់ពីប្រាក់ចំណូលប៉ុន្មានទេ។ គ្រួសារណាដែលមានស្ថានភាពលំបាកហើយមានទឹកចិត្តចង់រៀនភាសាអង់គ្លេស នាងខ្ញុំនៅតែបង្រៀនដោយឥតគិតថ្លៃ ហើយនៅតែធ្វើរហូតដល់សព្វថ្ងៃនេះផងដែរ”។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ សម្ព័ន្ធយុវជនវៀតណាមបានរៀបចំកម្មវិធី “បំភ្លឺកម្លាំងពលំវៀតណាម” ជាង ៣០០០ លើក ថ្នាក់ជាតិ និងមូលដ្ឋាន សំដៅផ្សព្វផ្សាយលើកតម្កើងយុវជនពិការដែលមានកម្លាំងតស៊ូជំនះពុះពារលើការលំបាក ហើយក្រោកឡើងរួមវិភាគទានដល់គ្រួសារ និងសង្គម៕

ប្រតិកម្មទៅវិញ