កិច្ចព្រមព្រៀងក្រុងប៉ារីសជាជ័យជំនះដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រការទូតវៀតណ

Theo VOV -
Chia sẻ
VOV-កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការបញ្ឈប់
សង្គ្រាមបង្កើតសន្តិភាពឡើង​វិញ​នៅវៀតណាមត្រូវ បានចុះហត្ថលេខាមុននេះ៤០ឆ្នាំជាការចរចារយូបំផុត
​លំបាក​ស្មុគ​ស្មាញ​បំផុតនិងជ័យជំនះដ៏ភ្លឺស្វាងបំផុត
ក្នុងប្រវត្តិសាស្ត្រការទូតវៀតណាម។

កិច្ចព្រមព្រៀងក្រុងប៉ារីសជាជ័យជំនះដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រការទូតវៀតណ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh


        VOV-កិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីការបញ្ឈប់សង្គ្រាមបង្កើតសន្តិភាព
ឡើង​វិញ​នៅវៀតណាមត្រូវបានចុះហត្ថលេខាមុននេះ៤០ឆ្នាំជាការចរចារយូ
បំផុត​លំបាក​ស្មុគ​ស្មាញ​បំផុតនិងជ័យជំនះដ៏ភ្លឺស្វាងបំផុតក្នុងប្រវត្តិសាស្ត្រ
ការទូតវៀតណាម។​ នេះជាការ​អះអាងរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ក្នុងការឆ្លើយ​សម្ភាស​របស់អ្នកយកព័ត៌មាននៃវិទ្យុ
សម្លេងវៀតណាម។ ​តាម​រដ្ឋមន្ត្រី Pham Binh Minh ថា​សន្និសីទក្រុងប៉ារីសជា
ការតស៊ូដ៏អង់អាចក្លាហាន​ដើម្បី​បណ្ដា​សិទ្ធិ​សារវន្តរបស់​ប្រជាជាតិវៀតណាម។ និងកិច្ចព្រមព្រៀងក្រុងប៉ារីស​ជា​ឯកសារជាលាយល័ក្ខអក្សរ​កត្តិយុតលើគ្រប់ វិស័យគ្រប់គ្រាន់បំផុតទទួលស្គាល់​បណ្ដាសិទ្ធិនោះ គឺឯករាជ្យឯកភាព​បូរណៈភាពដែនដីរបស់វៀតណាម។

        “ជ័យជំនះរបស់សន្និសីទប៉ារីសនិយាយដោយឡែកនិងការតស៊ូរបស់​
ប្រជាជន​វៀតណាមបានអះអាងសច្ចះធម៍ ប្រជាជាតិមួយទោះបីតូចខ្សោយ
ក្តី​ប៉ុន្តែ​ជាមួយការ​ខំប្រឹងប្រែងប្រយុទ្ធដើម្បីឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ
ខ្លួន ប្រជាជាតិនោះនឹង​ឈ្នះរាល់កំលាំងឈ្លានពាន។​ដូច្នេះសន្និសីទក្រុង
ប៉ារីសនិងកិច្ច​ព្រមព្រៀងក្រុងប៉ារីស​ជាការគាំទ្រដ៏ធំធេងរួមចំណែកដ៏សំខាន់
ទៅក្នុងការតស៊ូរួម​របស់ប្រជាជនពិភពលោក​ដើម្បីឯករាជ្យសេរីភាពសន្តិភាព
និងយុត្តិធម៍៕”

ប្រតិកម្មទៅវិញ