|
គណះប្រតិភុវៀតណាមនៅក្នុងសន្និសីទស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស(រុបថត Internet) |
VOV-នាថ្ងៃទី១៨មករាស្ថានទុតវៀតណាមប្រចាំនៅអាមេរិករៀបចំការជួប
សំណេះសំណាលក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងទីក្រុងប៉ារីស(ទី២៧មករា១៩៧៣- ទី២៧មករា២០១៣)។ក្នុងឱកាសនេះបណ្តាវាក្មិនបានរាយការអំពីដំណើរការចរចារ លទ្ឋផល
និងអត្ថន័យប្រវត្តិសាស្រ្តនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ថ្លែងមតិនៅ
ការជួបសំណេះសំណាលនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក
លោក Nguyen Quoc Cuong អះអាងថា៖៤០ឆ្នាំបានកន្លងផុតទៅហើយ
ប៉ុន្តែអត្ថន័យប្រវត្តិសាស្រ្តនៃ កិច្ចព្រមព្រៀងនៅរក្សាដដែលតំលៃ។លោក
បានស្នើឲ្យបណ្តាកម្មាភិបាលស្ថានឯកអគ្គរដ្ឋទូតនិងស្ថាប័នដំណាងនានា
របស់វៀតណាមប្រចាំនៅអាមេរិកអនុវត្តមេរៀនពិសោធន៍ទទួលបានពី
ការចរចារទីក្រុងប៉ារីសទៅក្នុងការងារជាក់ស្តែងរួមចំណែកក្នុងបុព្វហេតុ
កសាង ការពារមាតុប្រទេសវៀណាមសង្គមនិយមនិងជំរុញខ្លាំងទំនាក់ទំ
នងសហប្រតិបត្តិការយុទ្ឋសាស្រ្តរវាងប្រទេសទាំង២វៀតណាមអាមេរិក៕