OANA 44 – ដើម្បីខឿនសារព័ត៌មានជំនាញប្រកបដោយការច្នៃប្រឌិត

Chia sẻ
(VOVWORLD) -សន្និសីទគណៈកម្មាធិការអង្គការបណ្ដាទីភ្នាក់ងារសារព័ត៌មាន អាស៊ី - ប៉ាស៊ីហ្វិក (OANA) លើកទី ៤៤ ដោយប្រធានបទ " ដើម្បីខឿនសារព័ត៌មានជំនាញប្រកបដោយការច្នៃប្រឌិត" បានបើកនាថ្ងៃទី ១៩ខែមេសា នៅទីក្រុងហាណូយ។ 
OANA 44 – ដើម្បីខឿនសារព័ត៌មានជំនាញប្រកបដោយការច្នៃប្រឌិត - ảnh 1 ទិដ្ឋភាពសន្និសិទ (រូបថត៖ VOV)

សន្និសីទនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារព័ត៌មានវៀតណាមដោយទាក់ទាញការចូលរួមរបស់តំណាងអន្តរជាតិចំនួន ៤០ រូបជាថ្នាក់ដឹកនាំ និងតំណាងទីភ្នាក់ងារព័ត៌មានធំៗដូចជា Azertac (Azerbaijan) TASS (សហព័ន្ធរុស្ស៊ី) ស៊ីនហួ (ចិន) Kyodo News (ជប៉ុន) Yonhap News Agency (កូរេខាងត្បូង) AAP (អូស្ត្រាលី) BTA (ប៊ុលហ្គារី)។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ប្រធានបទនៃសន្និសីទនេះបានសរឲ្យឃើញគោលដៅ និងទិសស្លោករបស់អង្គការបណ្ដាទីភ្នាក់ងារសារព័ត៌មាន អាស៊ី - ប៉ាស៊ីហ្វិក និងបណ្ដាទីភ្នាក់ងារសារព័ត៌មានជាសមាជិកនានា។ ខឿនសារព័ត៌មានប្រដោយបដោយការច្នៃប្រឌិតនឹងទាក់ទាញសាធារណជន។ ខឿនសារព័ត៌មានជំនាញនឹងរក្សា និងពង្រីកជំនឿទុកចិត្តក្នុងសាធារណជន។ ទន្ទឹមនឹងនេះ ជំរុញសកម្មភាពសារព័ត៌មានតាមទិសច្នៃប្រឌិត ជំនាញ នឹងបង្កើនកម្លាំងសម្រាប់បណ្ដាអង្គការសារព័ត៌មានក្នុងការអនុវត្តន៍បេសកកម្មរបស់ខ្លួន"។

ចំណែកឯ លោក  Aslan Aslanov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន Azertac (Azerbaijan) និងជាប្រធានបណ្ដាទី ភ្នាក់ងារសារពត៌មានអាស៊ី - ប៉ាស៊ីហ្វិកសម្រាប់អាណត្តិ ២០១៦ - ២០១៩ បានលើកច្បាស់ថា៖

“នាបច្ចុប្បន្ននេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើបបាន និងកំពុងធ្វើឲ្យខឿនសារព័ត៌មានទំនើបផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា។ និន្នាការនេះកាន់តែមានប្រជាប្រិយភាព ហើយជាកម្លាងចលករដាស់តឿនឲ្យយើងដោះស្រាយរាល់ការសាកល្បង។ ហេតុដូច្នេះហើយ អាទិភាពចម្បងរបស់យើងគឺប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ក៏ដូចជាត្រៀមខ្លួនជាស្រេចទប់ទល់នឹងនិន្នាការថ្មីៗផងដែរ”។

សន្និសីទ OANA ៤៤ បានផ្តោតលើខ្លឹមសារសំខាន់ៗចំនួនបីគឺ៖  យុទ្ធសាស្ត្ររបស់ទីភ្នាក់ងារព័ត៌មានដើម្បីទប់ទល់នឹងការផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ព័ត៌មានដោយផ្តោតលើខ្លឹមសារវីដេអូ និង YouTube;   ព័ត៌មានមិនពិត និងការផ្ទៀងផ្ទាត់ព័ត៌មាននៃសារព័ត៌មាន; ការបង្កើតជំនឿទុកចិត្តសម្រាប់សារព័ត៌មានផ្លូវការ៕

ប្រតិកម្មទៅវិញ