ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម |
តាម FIFA ក្រុមជម្រើសវៀតណាមចូលរួម ASIAN Cup 2019 ក្នុងនាមជាក្រុមកំពុងមានជ័យជម្នះនិងស្មើលើការប្រកួតច្រើនបំផុត។ នាខែកញ្ញា ឆ្នាំ ២០១៧ ក្រុមជម្រើសជាតិវៀតណាមបានរៀបចំណាត់ថ្នាក់លេខ ១៣០ លើពីភពលោក ដល់នាឆ្នាំ ២០១៨ ក្រុមជម្រើសជាតិវៀតណាមបានស្ថិតក្នុង Top ១០០។
នាបច្ចុប្បន្ន គ្រូបង្វឹក Park Hang Seo និងកូនសិស្សបានត្រៀមរៀបចំការប្រកួតដើមដំបូងនៃ ASIAN Cup 2019 នៅអេមីរ៉ាតអារ៉ាប់រួម ( UAE)។ FIFA មានក្ដីសង្ឈឹមថាក្រុមជម្រើសជាតិវៀតណាមនឹងបន្តឯតទគ្គកម្មដែលមិនចាញ់របស់ខ្លួន។
ASIAN Cup 2019 បានគូសសញ្ញាការវិលប្រឡប់របស់ក្រុមជម្រើសជាតិវៀតណាមនៅពានរង្វាន់បាល់ទាត់លេខ ១ នៅអាស៊ី ក្រោយ ពីអវត្តមានក្នុងរយៈពេល ១២ ឆ្នាំ ផងដែរ៕