អង្គការសហប្រជាជាតិជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប
|
នៅក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានពិភាក្សាលើបណ្តាវិធានការសំដៅ ជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ និងបង្កើនការជួយឧបត្ថម្ភ វៀតណាម លើក កំពស់សមត្ថភាពចូលរួមរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាព អនុវត្តយ៉ាងឆាប់ ៗ កិច្ចចរចារជាផ្លូវការដើម្បីឈានដល់ការ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា (MOU) ស្តីពីការអនុវត្តពេទ្យយោធាកម្រិតទី២ ចូលរួមសកម្មភាពរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូងផងដែរ។
ក៏ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅក្រុងញូវយ៉ក លោក Nguyen Chi Vinh អញ្ជើញ ជួបចរចារជាមួយលោក Haoliang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយកតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃកម្មវិធីអភិវឌ្ឍ ន៍អង្គការសហប្រជាជាតិ (UNDP)ផងដែរ៕