ពិធីចុះហត្ថលេខានេះគូសសញ្ញាការអភិវឌ្ឍថ្មី ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលវៀតណាមជាមួយអ.ស.បនិយាយរួម និង IOM និយាយដោយឡែក សំដៅលើកកម្ពស់ការការពារសុខភាពរបស់ប្រជាជនក្នុងស្ថានភាពថ្មី។
ក្រសួងសុខាភិបាលវៀតណាម និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាព និងគុណភាពជីវភាពរស់នៅរបស់ជនចំណាកស្រុក។ រូបថត៖ IOM |
ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Tri Thuc បានសង្កត់ធ្ងន់ថា៖ “នាប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងសុខាភិបាលបានសហការយ៉ាងសកម្មជាមួយ IOM លើវិស័យដែលទាក់ទងនឹងសុខភាពសម្រាប់ជនចំណាកស្រុក រួមទាំងវិស័យដូចជា ការលើកកម្ពស់សុខភាព និងការយល់ដឹងរបស់ជនចំណាកស្រុក។ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការគ្រប់គ្រងជំងឺរបេង និងត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពអាសន្នផ្នែកសុខភាពសហគមន៍ នៅក្នុងអំឡុងមានគ្រោះធម្មជាតិ។ លើសពីនេះ នៅឆ្នាំ២០២៣ IOM បានជួយវៀតណាមរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សុខភាព - គោលដៅទី ៣ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍សហសវត្សរបស់អ.ស.ប; គាំទ្រវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្រប់ច្បាប់ សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ របស់អ.ស.ប”។
រីឯខ្លួនវិញ លោកស្រី Park Mi-Hyung ប្រធានគណៈប្រតិភូ IOM ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ សំដៅធានាសុខភាព និងគុណភាពជីវផាពរស់នៅរបស់ជនចំណាកស្រុក ស្របតាមគោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្រប់ច្បាប់ សុវត្ថិភាពនិងមានសណ្តាប់ធ្នាប់ (GCM) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕