វៀតណាមសម្រេចរួចរាល់អាណត្តិ​ជាអនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​នីតិកាលទី ៧៧ ប្រកបដោយជោគជ័យ

Chia sẻ
(VOVWORLD) - ការចូលរួមយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការងាររួម និងអាទិភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ ក៏ដូចជារបស់សហគមន៍អន្តរជាតិ។
វៀតណាមសម្រេចរួចរាល់អាណត្តិ​ជាអនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​នីតិកាលទី ៧៧ ប្រកបដោយជោគជ័យ  - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ធ្វើជាអធិបតីក្នុងមហាសន្និបាត។ រូបថត៖ VOV

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ (ថ្ងៃទី៥ កញ្ញា) បានបើកសម័យប្រជុំបិទលើកទី ៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ជាមួយនឹងការបញ្ចប់សម័យប្រជុំ វៀតណាមបានសម្រេចរួលរាល់អាណត្តិជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីខែកញ្ញាឆ្នាំមុនដល់ខែកញ្ញាឆ្នាំនេះ។

ក្នុងឋានៈជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ វៀតណាមបានបំពេញតួនាទីនេះប្រកបដោយជោគជ័យ ដែលបង្ហាញតាមរយៈការចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងដំណើរការពិភាក្សាជំរុញមហាសន្និបាតអនុម័តលើរបៀបវារៈប្រកបដោយបរិយាប័ន្នលើគ្រប់ជ្រុងជ្រោយនៃជីវភាពអន្តរជាតិ ចូលរួមយ៉ាងពេញលេញទៅក្នុងដំណើរការនៃការលើកសំណើ និងធ្វើការសម្រេចចិត្តសំខាន់ៗរបស់ពិភពលោក។ ក្នុងអាណត្តិនេះ វៀតណាម និងប្រទេសមួយចំនួនបានលើកគំនិតផ្តួចផ្តើម និងដំណោះស្រាយលើបញ្ហាធំៗជាច្រើនរបស់អង្គការសហប្រជាជាតិ។

ជាពិសេស វៀតណាមបានដឹកនាំមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីសម្រេចចិត្ត ដោយស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផ្តល់មតិយោបល់លើបញ្ហាបម្រែបម្រួលអាកាសធាតុ សេចក្ដីសម្រេចចិត្តស្ដីពីការរៀបចំសម័យប្រជុំជាន់ខ្ពស់ស្ដីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំង និងឆ្លើយតបនឹងជំងឺរាតត្បាត។ ការចូលរួមយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការងាររួម និងអាទិភាពសំខាន់ៗរបស់អង្គការសហប្រជាជាតិ ក៏ដូចជារបស់សហគមន៍អន្តរជាតិ។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ សាមគ្គីភាពអន្តរជាតិ និងពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមពិភពលោកដែលកំពុងកើតមានកាន់តែខ្លាំងឡើង។

លើសពីនេះ វៀតណាមក៏បានជួយឧបត្ថម្ភដល់ប្រធានមហាសន្និបាតឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនូវព្រឹត្តិការណ៍ធំៗជាន់ខ្ពស់ និង សម័យប្រជុំសំខាន់ៗរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាក្នុងការសម្របសម្រួល និងចរចាដើម្បីកសាងឯកសារ និងដំណើការដែលមានលក្ខណៈតម្រង់ទិសដៅយុទ្ធសាស្ត្រយូរអង្វែងរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំក្រោយៗផងដែរ៕

ប្រតិកម្មទៅវិញ