នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ។ Dương Giang/TTXVN |
នៅក្នុងជំនួបនិងកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានអះអាងថា អង្គការនានារបស់អង្គការសហប្រជាជាតិនិយាយរួមនិង ESCAP និយាយដោយឡែកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម ហើយបានសន្យានឹងយកចិត្តទុកដាក់និងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងគណៈកម្មាធិការសេដ្ឋកិច្ចសង្គមអាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Armida Salsiah Alisjahbana បានចាត់ទុកថា៖ “វៀតណាមមានតួនាទីយ៉ាងសំខាន់ណាស់។ ខ្ញុំចង់សូមវាយតម្លៃខ្ពស់ចំពោះវៀតណាម ដោយមានការរួមវិភាគទានយ៉ាងសកម្មចំពោះ ESCAP។ នាបច្ចុប្បន្ន វៀតណាមជាប្រទេសដែលទើបលេចចេញក្នុងតំបន់ កម្លាំងប្រជាជនវ័យក្មេងច្រើន ខឿនសេដ្ឋកិច្ចសកម្ម សន្ទស្សន៍សុខុមាលភាពសង្គមក៏ត្រូវបានកែលម្អផងដែរ។ ដោយហេតុនេះ ការរំពឹងទុករបស់យើងគឺវៀតណាមនឹងដើរតួនាទីកាន់តែធំធេង ជាពិសេសគឺតួនាទីដឹកនាំក្នុងឋានៈជាប្រទេសដែលទើបលេចចេញ ខឿនសេដ្ឋកិច្ចទើបលេចចេញក្នុងការដាក់ចេញដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាឧទាហរណ៍គឺគំនិតផ្តួចផ្តើមធ្វើសកម្មភាពដើម្បីអាកាសធាតុ”។
កិច្ចសន្ទនារវាងរដ្ឋមនត្រីការបរទេសលោក Bui Thanh Son ជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ។ An Đăng/TTXVN |
យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត វៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនពីការប្រែប្រួលអាកាសធាតុ ជម្លោះ ជំងឺរាតត្បាត និងគ្រោះធម្មជាតិ។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ វៀតណាមគប្បីអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន នាំមកនូវផលប្រយោជន៍ដល់មនុស្សគ្រប់រូប ក្នុងនោះវិស័យដែលត្រូវការយកចិត្តទុកដាក់គឺការអប់រំ សុខាភិបាល ទឹកស្អាត ការពារបរិស្ថាន៕