រូបភាព៖ VOV |
យោងតាម AMRO នៅក្នុងឆ្នាំ ២០២៣នេះ អាស៊ាន + ៣ (រួមមានអាស៊ាន និងប្រទេស+៣គឺ ចិន ជប៉ុន កូរ៉េខាងត្បូង) នឹងបន្តប្រឈមមុខនឹងហានិភ័យខាងភូមិសាស្ត្រនយោបាយ និងសម្ពាធអតិផរណាដែលអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការស្តារឡើងវិញរបស់ចិនអាចបង្កើតកម្លាំងចលករដល់កំណើននៅទូទាំងតំបន់។ AMRO បានព្យាករណ៍ថា កំណើននៃបណ្តាប្រទេសអាស៊ាននឹងកើនឡើង ៤,៦% ហើយប្រទេស +៣ នឹងមានកំណើន៤,៤%។ អត្រាកំណើនរបស់ចិនត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៥,៣% ជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេស+៣ ខណៈដែលវៀតណាមត្រូវបានគេព្យាករណ៍ថានឹងមានកំណើនល្អបំផុតនៅក្នុងតំបន់អាស៊ាន ជាមួយនឹងអត្រាកំណើន ៦,២%។ AMRO បានផ្តល់អនុសាសន៍ឱ្យប្រទេសនានាបន្តអនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងតឹងរឹង ដើម្បីគ្រប់គ្រងអតិផរណា និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
វាយតម្លៃលើយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម លោក Nguyen Hai Minh អនុប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម(EuroCham)បានធ្វើអត្ថាធិប្បាយថា៖ “នៅក្នុងការស្ទង់មតិរបស់ EuroCham នាពេលថ្មីៗនេះ ស្តីពីសន្ទស្សន៍បរិយាកាសធុរកិច្ច វៀតណាមតែងតែត្រូវបានជ្រើសរើសជាគោលដៅកំពូលសម្រាប់ការវិនិយោគរបស់ធុរកិច្ចអឺរ៉ុប ដោយសារតែវៀតណាមមានសក្តានុពលជាច្រើន ចាប់ពីទីតាំងភូមិសាស្រ្ត ការបើកចំហរនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬការចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាម ទាក់ទងនឹងធនធានមនុស្ស និងជាពិសេស យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនបៃតង”៕