៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

Chia sẻ
(VOVWORLD) - ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។ 
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ - ảnh 1ជ័យជំនះនៃយុទ្ធនាការ Dien Bien Phu បានបញ្ជាក់ពីភាពចាស់ទុំឆ្នើមរបស់កងទ័ពប្រជាជនវៀតណាម (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃសមរភូមិប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) នាថ្ងៃទី ៦ ឧសភា ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន Prensa Latina បានបញ្ជាក់ថា នាយឧត្តមសេនីយ៍ Vo Nguyen Giap គឺជាអ្នកយុទ្ធសាស្ត្រម្នាក់ដ៏ឈ្លាសវៃបំផុតក្នុងចំណោមអ្នកយុទ្ធសាស្ត្រចំនួន ១០ នាក់លើគ្រប់សម័យកាល។  យោងតាម Prensa Latina យុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤បានកត់ត្រាឈ្មោះរបស់នាយឧត្តមសេនីយ Vo Nguyen Giap នៅក្នុងកំណត់ហេតុយោធាសហសម័យ។ ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូប្រឆាំងអាណានិគមរយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជា ជនវៀតណាមផងដែរ។ ជាងនេះទៅទៀត ជ័យជំនះ Dien Bien Phu បានបង្ហាញដល់ប្រទេសអាណានិគមឲ្យជ្រាបថា កងទ័ពត្រឹមតែបំពាក់ប្រដាប់អាវុធដ៏សាមាញ្ញ ប៉ុន្តែអាចកម្ចាត់ប្រទេសមហាអំណាចដែលមានឧស្សាហកម្មសង្គ្រាមបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ