ឱនភាពពាណិជ្ជកម្មរវាងអាមេរិកជាមួយចិនបន្តកើនឡើង

Chia sẻ
(VOVWORLD) - ការនាំចេញរបស់ចិនទៅកាន់ប្រទេសអាមេរិកនៅតែកើនឡើងបន្តិចក្នុងខែ តុលាឆ្នាំ២០១៨ ដោយសារតែមជ្ឈដ្ឋានពាណិជ្ជករកំពុងជំរុញល្បឿននៃការបញ្ជា ទិញ មុនពេលដែលរដ្ឋអំណាចរបស់ប្រធានាធិបតីលោក Donald Trump អាច អនុវត្តន៍វិធានការដម្លើងពន្ធថ្មីតបតទៅនឹងប្រទេសចិន។ 
កាសែត Wall Street Journal ចេញនាថ្ងៃទី៨ ខែវិច្ឆិកា បានដកស្រង់ទិន្នន័យពីភ្នាក់ងារ គយអាមេរិក បានអោយដឹងថា ទំហំនៃការនាំចេញរបស់ចិនទៅកាន់អាមេរិកក្នុងខែតុលាកន្លង ទៅគឺទទួលបាន៤២ពាន់៧រយលានដុល្លាអាមេរិក ពោលគឺកើន១៣%បើប្រៀប ធៀបនឹងខែមុន។ ក្នុងពេលនោះ ទំហំនៃការនាំចូលរបស់ចិនពីទីផ្សារអាមេរិកគឺ ទទួលបាន៣៤ពាន់១រយលានដុល្លាអាមេរិក ពោលគឺកើន៨,៥%។ អតិរេក ពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិកក្នុងខែតុលាបានថយបន្តិចចុះនៅ៣១ពាន់៨ រយលានដុល្លាអាមេរិក បើប្រៀបធៀបនឹងកម្រិតឯកត្តកម្ម៣៤ពាន់១រយលាន ដុល្លាអាមេរិកក្នុងខែកញ្ញា៕

ប្រតិកម្មទៅវិញ