ឱនភាពពាណិជ្ជកម្មរបស់អាមេរិកស្ថិត​​នៅ​កម្រិត​ខ្ពស់​បំផុតក្នុងរយៈពេលជាង ២ ឆ្នាំ​

Chia sẻ
(VOVWORLD) - ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៤ ខែកញ្ញា បានប្រកាសទិន្នន័យដែលបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២២មក ដោយសារតែការនាំចូលកើនឡើងលឿនជាងការនាំចេញ។

តាមនោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកបានកើនឡើងពី ៧៣ ពាន់លានដុល្លារក្នុងខែមិថុនា ដល់ ៧៨,៨ ពាន់លានដុល្លារក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០២២មក។ តម្រូវការអតិថិជនរបស់សហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់កម្ចីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងអតិផរណាក៏ដោយ។

ឱនភាពពាណិជ្ជកម្មរបស់អាមេរិកស្ថិត​​នៅ​កម្រិត​ខ្ពស់​បំផុតក្នុងរយៈពេលជាង ២ ឆ្នាំ​ - ảnh 1ទិដ្ឋភាពនៃកំពង់ផែ Long Beach ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

យោងតាមអ្នកវិភាគ ការពិតដែលធនាគារកណ្តាលអាមេរិក (Fed - ធនាគារកណ្តាល) ទំនងជានឹងកាត់បន្ថយអត្រាការប្រាក់នៅចុងខែនេះ អាចជាកម្លាំងចលករក្នុងការជំរុញសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកបន្ថែមទៀត។ មុននោះ សេដ្ឋវិទូបានឲ្យចាត់ទុកថា ការនាំចេញអាចប្រឈមមុខនឹងការលំបាកបន្ថែមទៀត ដោយសារតែតម្រូវការសកលចុះខ្សោយ និងប្រាក់ USD ខ្លាំង៕


ប្រតិកម្មទៅវិញ