ប្រតិភូចូលរួមសិក្ខាសាលា។ (រូបថត៖ TTXVN) |
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ដោយផ្ទាល់ផងនិងតាមអ៊ីនធឺណែតផង ក្នុងគោលបំណងជួយឧបត្ថម្ភ តភ្ជាប់ក្រុមហ៊ុនផលិត និងនាំចេញតែនៅខេត្ត Lai Chau ជាមួយដៃគូនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាហ្វ្រិកខាងត្បូង។
ថ្លែងមតិបើកសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Hieu បានវាយតម្លៃថា តំបន់មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង គឺជាទីផ្សារដែលមានសក្តានុពលសម្រាប់ផលិតផលតែរបស់ខេត្ត Lai Chau។ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេសនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភខេត្ត Lai Chau និងសហគ្រាសតែក្នុងខេត្ត អនុវត្តសកម្មភាពសហប្រតិបត្តិការជាមួយបណ្តាប្រទេសនិងដៃគូ នាពេលខាងមុខ។
គណៈប្រតិភូ ទស្សនាផលិតផលតែនៅក្រៅសន្និសីទ។ (រូបថត៖ TTXVN) |
ចូលរួមពិភាក្សានៅទីនេះ តំណាងមន្ទីរ សាខា និងសហគ្រាសនៃខេត្ត Lai Chau បានជូនដំណឹងអំពីទិសដៅអភិវឌ្ឍន៍តំបន់ធាតុដើមផលិតតែ និងទិសដៅអភិវឌ្ឍន៍ប្រព័ន្ធផលិតកម្ម ក៏ដូចជាការអភិវឌ្ឍទីផ្សារសម្រាប់ផលិតផលតែរបស់ខេត្ត Lai Chau នាពេលខាងមុខផងដែរ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមអំពីលក្ខណៈពិសេសនៃគុណភាពផលិតផលតែរបស់ខេត្ត Lai Chau ជាពិសេសតែខ្មៅ ដែលជាមុខទំនិញពេញនិយមនៅមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង។
ក្នុងបរិបទដែលជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង់ជាជំហានដំបូង គណៈប្រតិភូបានចាត់ទុកថា ចាំបាច់ត្រូវតភ្ជាប់សកម្មភាពផ្សព្វផ្សាយដោយផ្ទាល់ ផ្តោតលើការកសាងម៉ាកយីហោ ធ្វើពិពិធកម្មផលិតផលឱ្យសមស្របទៅនឹងលក្ខណៈ និងតម្រូវការនៃទីផ្សារនីមួយៗ; ពង្រីកតួនាទីយ៉ាងសកម្មរបស់ស្ថានទូត និងស្ថាប័នតំណាងពាណិជ្ជកម្ម ជាស្ពានតភ្ជាប់ព័ត៌មាន និងជួយឧបត្ថម្ភសហគ្រាសនៅខេត្ត Lai Chau ដើម្បីជ្រៀតចូលទីផ្សារក្នុងតំបន់៕