ឱកាសនិងសក្កានុភាពនៃថាមពលខ្យល់នៅវៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ ស្ថានទូតដាណឺម៉ាក់ប្រចាំនៅវៀត ណាម បាន រួមសហការជាមួយក្រសួងឧស្សាហ-ពាណិជ្ជកម្មនិងក្រុមហ៊ុនថាមពល Vestas ដាណឺម៉ាក់បានរៀបចំសិក្ខាសាលា “អគ្គិសនីខ្យល់វៀតណាម-វិនិយោគនិង ចំណេញពីថាមពលខ្យល់”។


អញ្ជើញចូលរួមក្នុងសិក្ខាសាលា មានវត្តមានឯកអគ្គរដ្ឋទូតដាណឺ ម៉ាក់ប្រចាំនៅវៀតណាម Chalotte Laursen តំណាងក្រសួងឧស្សាហ ពាណិជ្ជកម្ម តំណាងសម្ព័ន្ធក្រុមហ៊ុនថាមពល Vestas (ដាណឺម៉ាក់) រួមទាំងជំនាញការជាតិ និងអន្តរជាតិអំពីថាមពលផងដែរ។

        តំណាងចូលរួមទាំងអស់បានពិភាក្សានិងផ្តល់មតិលើដំណោះស្រាយជាក់ស្តែងជាច្រើន ស្តីពីអាជីវកម្មអគ្គិសនីខ្យល់សម្រាប់វៀតណាម ទាំងក្នុងបណ្តា ដំណាក់កាលនៃគំរោងការផង និងទាំងហានិភ័យអាចជួបប្រទះ ក៏ដូចជាយុទ្ធ សាស្ត្រកាត់បន្ថយហានិភ័យ បង្កើនចំណេញជាដើម៕


ប្រតិកម្មទៅវិញ