អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong (រូបថត៖ VOV) |
ក្នុងជំនួបសវនាការជាមួយឯកអគ្គរដ្ឋទូតចិនលោក Hong Xiaoyong នារសៀលថ្ងៃទី៨ កុម្ភៈនោះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតក្នុងប៉ុន្មានឆ្នាំកន្លងទៅ ពិសេសគឺក្នុងការបើកទូលាយថែមទៀតការជួបប្រាស្រ័យរវាងបណ្ដាក្រសួង តំបន់និងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Hong Xiaoyong អះអាងថា ចិនមានគោលបំណងរួមជាមួយវៀតណាមបង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការជាក់ស្ដែងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕