ថ្លែងមតិក្នុងពិធីនេះ ឧត្តមនាវីទោ Pham Viet Khanh សេនាធិការរងនៃកងទ័ពជើងទឹកវៀតណាមបានអះអាងថា ការប្រគល់សម្ភារៈជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឧត្តមនាវីទោ សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់នាយទាហាន និងយោធិននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា។
ឧត្តមនាវីទោ Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា។ រូបថត៖ qdnd.vn |
រីឯខ្លួនវិញ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ភាគីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ។ នេះជាលើកទី២ហើយ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ដែលកងទ័ពជើងទឹកប្រជាជនវៀតណាម បានផ្តល់ជំនួយជាសម្ភារៈ រួមចំណែកលើកកំពស់ស្ថានភាពការងារ និងជីវភាពរស់នៅ ជូនដល់មន្ត្រីនិងនាយទាហាននៃកងទ័ពជើងទឹកកម្ពុជា៕