ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន​ជូន​​សារ​តាំង​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ ខែមិថុនា នៅទីស្នាក់ការក្រសួងការបរទេសអ៊ូសបេគីស្ថាននៅទីក្រុង Tashkent ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន (ទីស្នាក់ការនៅទីក្រុងម៉ូស្គូ) លោក Dang Minh Khoi បានអញ្ជើញជូនសារតាំងដល់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ូសបេគីស្ថាន - លោក Vladimir I. Norov ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូសបេគីស្ថាន​ជូន​​សារ​តាំង​ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi បានអញ្ជើញជូនសារតាំងដល់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ូសបេគីស្ថាន - លោក Vladimir I. Norov ។ (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនាជាមួយឯកអគ្គរដ្ឋទូត Dang Minh Khoi បន្ទាប់ពីពិធីជូនសារតាំង រដ្ឋមន្ត្រីការបរទេសស្តីទី លោក Norov បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពយូរអង្វែង រវាងអ៊ូសបេគីស្ថាននិងវៀតណាម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដែលនិស្សិតវៀតណាមរាប់ពាន់នាក់ មកសិក្សារៀនសូត្រនៅប្រទេសអ៊ូសបេគីស្ថាន។ លោក Norov ក៏បាននិយាយផងដែរថា ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi បានមកកាន់ប្រទេសអ៊ូសបេគីស្ថានជាមួយគណៈប្រតិភូដ៏ធំមួយ ដែលបានបង្ហាញពីគោលបំណងរបស់ឯកអគ្គរដ្ឋទូត ផ្តល់ដង្ហើមថ្មីដល់ទំនាក់ទំនងទ្វេភាគី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើនដែលទាក់ទងនឹងគោលនយោបាយជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានអះអាងថា បានត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ។ ភាគីទាំងពីរបានសម្តែងពីជំនឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា វៀតណាម និងអ៊ូសបេគីស្ថាននឹងបន្តអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

 

ប្រតិកម្មទៅវិញ