ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang៖ វៀតណាមក្នុងការជំរុញការអនុវត្តគោលដៅនិរន្តរភាព

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៧ កក្កដា ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៨ និងជាប្រធានស្ថានបេសកកម្ម ទ្រីនីដាដនិងតូបាហ្គោ ប្រចាំនៅ អង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang៖ វៀតណាមក្នុងការជំរុញការអនុវត្តគោលដៅនិរន្តរភាព - ảnh 1កអគ្គរដ្ឋទូត លោក Dang Hoang Giang (ស្ដាំ) ជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៨។ (រូបថត៖ VOV)
នៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dennis Francis បានសង្កត់ ធ្ងន់ថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងផ្តោតលើការជំរុញការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ជួយឧបត្ថម្ភប្រទេសនានាក្នុងការ កសាង និងកំណត់និន្នាការអភិវឌ្ឍន៍សកលនៅព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអំពីអនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤។ លោកក៏បានចែករំលែកនូវភាពចាំបាច់ ក្នុងការជំរុញពហុភាគីនិយម ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះ ប្រទេសជាសមាជិកត្រូវធ្វើការរួមគ្នាដើម្បីកសាងសន្តិភាព និងសន្តិសុខឡើងវិញ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ជាដើម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនិងជាប្រធានស្ថានបេសកកម្មវៀតណាមបានអះអាងថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងការជំរុញរបៀបវារៈរួមរបស់សហគមន៍អន្តរជាតិ ហើយខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលនានា។ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវការយកចិត្តទុកដាក់របស់វៀតណាមក្នុងការជំរុញការអនុវត្តគោលដៅនិរន្តរភាព លុបបំបាត់ភាពក្រីក្រ ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ធានាប្រភពធនធាននិងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ