ភ្ញៀវទេសចរអន្តរជាតិជាច្រើនជ្រើសរើសទីក្រុងហាណូយជាកន្លែងសម្រាប់ដំណើររុករក

Chia sẻ

(VOVWORLD) - ភ្ញៀវទេសចរបានស្គាល់កន្លែងនេះតាមរយៈ fanpage ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីដែលក្រុមប្រព័ន្ធផ្សព្វផ្សាយនៃកេរ្តិ៍ដំណែលពន្ធនាគារ បានបង្ហាញរឿងរ៉ាវប្រវត្តិសាស្ត្រទៅកាន់ភ្ញៀវ។

ភ្ញៀវទេសចរអន្តរជាតិជាច្រើនជ្រើសរើសទីក្រុងហាណូយជាកន្លែងសម្រាប់ដំណើររុករក - ảnh 1កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ (រូបថត៖ VNA)

ក្នុងឱកាសវិស្សមកាលចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា រួមជាមួយនឹងភ្ញៀវទេសចរក្នុងស្រុក ទីក្រុងហាណូយកំពុងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទស្សនា។ កន្លែងមួយក្នុងចំណោមកន្លែងទេសចរណ៍ដ៏ទាក់ទាញគឺ កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ដែលជាពន្ធនាគារធំបំផុតមួយរបស់កងទ័ពបារាំងនៅឥណ្ឌូចិននៅចុងសតវត្សទី ១៩ ដើម្បីដាក់គុកយុទ្ធជនស្នេហាជាតិ និងជនបដិវត្តន៍វៀតណាមរាប់ពាន់នាក់។

ភ្ញៀវទេសចរបានស្គាល់កន្លែងនេះតាមរយៈ fanpage ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធីដែលក្រុមប្រព័ន្ធផ្សព្វផ្សាយនៃកេរ្តិ៍ដំណែលពន្ធនាគារ បានបង្ហាញរឿងរ៉ាវប្រវត្តិសាស្ត្រទៅកាន់ភ្ញៀវ។

“ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលមកទីនេះ ម៉ាស៊ីនបញ្ចេញសំឡេងដោយស្វ័យប្រវត្តិបានជួយខ្ញុំមិនឲ្យរំលងព័ត៌មានសំខាន់ណាមួយអំពីកេរ្តិ៍ដំណែលនេះ។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងមកទីនេះម្ដងទៀត”។

“ខ្ញុំជាអ្នកស្រឡាញ់ប្រវត្តិសាស្ត្រ។ មកដល់កេរ្តិ៍ដំណែលនេះ ខ្ញុំអាចយល់បានកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រតាមរយៈទស្សនៈរបស់ប្រជាជនវៀតណាម។ នោះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ខ្ញុំសង្ឃឹមថាខ្ញុំមានឱកាសស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្ររបស់វៀតណាម”

កេរ្តិ៍ដំណែលពន្ធនាគារ Hoa Lo ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៧។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពផ្សព្វផ្សាយអំពី Hoa Lo ត្រូវបានជំរុញយ៉ាងខ្លាំង។ រឿងប្រវត្តិសាស្ត្រជាច្រើនត្រូវបានជ្រើសរើស ប្រមូល និងបង្ហាញតាមទម្រង់ច្នៃប្រឌិតជាច្រើន តាមនិន្នាការពេញនិយមនៃបណ្តាញសង្គម៕

ប្រតិកម្មទៅវិញ