គំនូរវៀតណាមទទួល​​ការ​ចាប់អារម្មណ៍នៅឯពិព័រណ៍សិល្បៈអន្តរជាតិនៅទីក្រុងឡុងដ៍ (អង់គ្លេស)

Chia sẻ
(VOVWORLD) - ស្នាដៃរបស់វិចិត្រករវៀតណាមចំនួន ១៤ នាក់ត្រូវបានឧទ្ទេសនាមនៅក្នុងពិព័រណ៍សិល្បៈអន្តរជាតិ Affordable Art Fair ២០២៤ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី ៨-១២ ខែឧសភា បានទទួលការចាប់អារម្មណ៍ពីអ្នកស្រលាញ់សិល្បៈអង់គ្លេសនិងអន្តរជាតិ។ 

ក្នុងនាមជាពិព័រណ៍សិល្បៈអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពនៅក្នុងចក្រភពអង់គ្លេសដែលមានប្រវត្តិសាស្ត្ររយៈពេល ២៥ឆ្នាំ Affordable Art Fair ឆ្នាំនេះមានការចូលរួមពីវិចិត្រសាលជាង ១០០ មកពីចក្រភពអង់គ្លេស និងទូទាំងពិភពលោក ដោយបានឧទ្ទេសនាមពីស្នាដៃសិល្បៈសហសម័យប្រហែល ១.០០០ ដែលទាក់ទាញភ្ញៀវទស្សនាជាង ១០.០០០ នាក់។

គំនូរវៀតណាមទទួល​​ការ​ចាប់អារម្មណ៍នៅឯពិព័រណ៍សិល្បៈអន្តរជាតិនៅទីក្រុងឡុងដ៍ (អង់គ្លេស) - ảnh 1គូរគំនូររបស់វិចិត្រករ Phuong Binh នៅ Hanoi Art House ទាក់ទាញអ្នកទស្សនាជាច្រើន។ រូបថត៖ Minh Hop - អ្នកយកព័ត៌មាន VNA ប្រចាំនៅអង់គ្លេស

នៅឯពិព័រណ៍នេះ វិចិត្រសាលចំនួន ៣ រួមមាន Hanoi Art House, Thang Long Art Gallery និង ArtBlue Studio បានតាំងបង្ហាញស្នាដៃដុតឈើ គំនូរខ្មុកម្រ័ក្សណ៍ គំនូរប្រេង គំនូរប្រេងទឹកលើក្រដាស់យ៉ របស់វិចិត្រករវៀតណាមចំនួន ១៤នាក់ ដោយបានទាក់ទាញអ្នកសម្រាំង និងភ្ញៀវទាំងជាតិ និងអន្តរជាតិជាច្រើននាក់។ ដើម្បីដាក់តាំងនៅក្នុងពិព័រណ៍នេះ ស្នាដៃត្រូវតែមានការយល់ព្រមដោយអ្នករៀបចំនៃគណៈកម្មាធិការរៀបចំពិព័រណ៍។ ប្រការនេះបង្ហាញពីគុណភាពខ្ពស់នៃស្នាដៃគំនូរវៀតណាមនៅឯពិព័រណ៍ ក៏ដូចជាសក្ដានុពលសម្រាប់ការធ្វើពាណិជ្ជកម្មគំនូរវៀតណាមនៅក្នុងទីផ្សារចក្រភពអង់គ្លេសនិយាយដោយឡែក និងពិភពលោកនិយាយារួម។ ការចូលរួមក្នុងពិព័រណ៍ធំ ៗ ដូចជា Affordable Art Fair គឺជាឱកាសដ៏ល្អដើម្បីឧទ្ទេសនាមគំនូរវៀតណាមដល់អ្នកស្រឡាញ់គំនូរបរទេស៕

ប្រតិកម្មទៅវិញ