ឯកអគ្គរដ្ឋទូត Ta Van Thong ជូន​​សារ​តាំងទៅ​កាន់​​ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា នៅវិមានប្រធានាធិបតីទីម័រលេស្ត រដ្ឋធានី Dili ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងទីម័រលេស្ត លោក Ta Van Thong បានមកជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ទៅកាន់ប្រធានាធិបតីទីម័រលេស្ត លោក José Ramos Horta។
ឯកអគ្គរដ្ឋទូត Ta Van Thong ជូន​​សារ​តាំងទៅ​កាន់​​ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត - ảnh 1ឯកអគ្គរដ្ឋទូត Ta Van Thong ជូនសារតាំងរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc ទៅកាន់ប្រធានាធិបតីទីម័រលេស្ត លោក José Ramos Horta។ (រូបថត៖ Pham Ha)

នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូត Ta Van Thong បានអះអាងថា នឹងខិតខំប្រឹងប្រែងបំពេញភារកិច្ច ធ្វើជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដោយបន្តជំរុញទំនាក់ទំនងភាពជាដៃគូវៀតណាម - ទីម័រលេស្ត ឲ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ ជាពិសេសផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជួយឧបត្ថម្ភការស្តារខឿនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ ការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាវិស័យផ្សេងៗទៀត។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Ta Van Thong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីទីម័រលេស្ត លោក Taur Mahan Ruak និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ទីម័រលេស្តដូចជា៖ រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងផ្សព្វផ្សាយ ប្រធានការិយាល័យឧស្សាហកម្ម... សំដៅជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន;ហើយបានជួបសន្ទនាជាមួយតំណាងសហគ្រាស និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើអាជីវកម្មនៅទីម័រលេស្ត ៕

ប្រតិកម្មទៅវិញ