ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ ទំនាក់ទំនងសេដ្ឋកិច្ចអាហ្រ្វិកខាងត្បូង - វៀតណាមចាំបាច់ត្រូវពង្រឹងនិងពង្រីកឲ្យបានសមស្របនឹងទំនាក់ទំនងនយោបាយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកានៅទីក្រុង Johanesburg ក្រសួងការបរទេសស្ថានទូត  វៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Johanesburg (JCCI) បានរៀបចំសិក្ខាសាលាពាណិជ្ជកម្មនិងវិនិយោគ វៀតណាម - អាហ្វ្រិកខាងត្បូង។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ ទំនាក់ទំនងសេដ្ឋកិច្ចអាហ្រ្វិកខាងត្បូង - វៀតណាមចាំបាច់ត្រូវពង្រឹងនិងពង្រីកឲ្យបានសមស្របនឹងទំនាក់ទំនងនយោបាយ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (រូបថត៖ vov.vn)

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue និងថ្នាក់ដឹកនាំក្រសួង   ស្ថា ប័ន និងសហគ្រាសមួយចំនួនរបស់វៀតណាមនិងសហគ្រាសពាណិជ្ជកម្មនិងផលិត កម្មអាហ្រ្វិកខាងត្បូងជាង ១៣០ បានចូលរួមសិក្ខាសាលានេះ។ នៅពិធីនេះ លោក Vuong Dinh Hue បានអះអាងថាវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ជាមួយបណ្តាប្រទេសអាហ្វ្រិកនិយាយរួម និងអាហ្វ្រិកខាងត្បូងនិយាយដោយឡែក។ ប្រទេសវៀតណាមមានបំណងចង់នាំចេញកសិផលនិងទំនិញប្រើប្រាស់ជាច្រើនទៅកាន់ផ្សារទំនើប របស់អាហ្វ្រិកខាងត្បូង។ ផ្ទុយនេះទៅវិញ អាហ្រ្វិកខាងត្បូងអាចវិនិយោគក្នុងការគាំទ្រឧស្សាហកម្មកែច្នៃ សំណង់និងសេវាកម្មនៅវៀតណាមផងដែរ។ ហេតុដូច្នេះអង្គភាពអាជីវកម្មរបស់ភាគីទាំងពីរនឹងក្លាយជាក្បាលម៉ាស៊ីនដឹកនាំការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ