ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយអគ្គនាយក សម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទទួលជួបជាមួយអគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន Samsung វៀតណាមលោក Shim Won  hwan និងអ្នកស្នងតំណែងពីលោក នៅវៀតណាមនាពេលខាងមុខគឺលោក Choi Joo Ho ដែលកំពុងកាន់ តំណែងជាអគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Samsung កូរ៉េខាងត្បូង។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយអគ្គនាយក សម្ព័ន្ធក្រុមហ៊ុន Samsung វៀតណាម - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបជាមួយអគ្គនាយកនៃសម្ព័ន្ធ ក្រុមហ៊ុន Samsung វៀតណាមលោក Shim Won hwan 


នៅក្នុង ជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់ Samsung និងបុគ្គលលោក Shim Won hwan ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាម ព្រមទាំងជូនពរអគ្គនាយកថ្មីលោក Choi Joo Ho មានអាណត្តិបេសកកម្មប្រកបដោយជោគជ័យនៅវៀតណាម ផង ដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានអោយដឹងថា វៀតណាមបានឆ្លងកាត់រយៈ ពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ហើយបាន ដំណើរការបូកសរុប វាយតម្លៃនិងបំពេញបន្ថែមទិសដៅថ្មីៗក្នុងការទាក់ទាញ ប្រភេទដើមទុននេះ។ គោលនយោបាយដ៏ឥតងាករេរបស់វៀតណាមនោះគឺ ទាក់ទាញដោយមានការជ្រើសរើស ផ្ដោតទៅលើការទាក់ទាញ គម្រោង FDI ដែលអាចជួយឧបត្ថម្ភសហគ្រាសក្នុងប្រទេសចូលរួមក្នុងខ្សែសង្វាក់តម្លៃពិភពលោក។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានស្នើ អោយសម្ព័ន្ធក្រុមហ៊ុនយកចិត្តទុកដាក់បន្ថែមទៀតដល់ការស្រាវជ្រាវអភិវឌ្ឍដើម្បី នាំទីក្រុងហាណូយក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍរបស់ Samsung ព្រមទាំងលើកកំពស់អត្រាមូលដ្ឋានីយកម្មជាបណ្ដើរៗផងដែរ៕  

ប្រតិកម្មទៅវិញ