ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ប្រគល់អំណោយជូនវីរៈអ្នកម្ដាយវៀតណាម (រូបថត៖ VGP) |
នៅទីនេះ លោក Truong Hoa Binh អះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជានិច្ចនូវគុណូបការៈ ដ៏ធំធេងរបស់បណ្ដាយុទ្ធជនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ នា ពេលកន្លងទៅ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ចាំបាច់ត្រូវសុក្រិតប្រព័ន្ធគោលនយោបាយអាទិភាព រៀបចំថវិកា ជួយឧបត្ថម្ភជនមានគុណូបការៈ ដើម្បីធានាឲ្យជនមានគុណូបការៈទាំងអស់ ទទួលបានគោលនយោបាយអាទិភាពតាមការកំណត់របស់រដ្ឋ៕