ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបជាមួយបណ្ដារដ្ឋមន្រ្តីមកចូលរួមកិច្ចប្រជុំអំពីគ្រឿងញៀន

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសង្កត់ធ្ងន់ថា វៀតណាមរួមជាមួយប្រទេសអាស៊ាននានា សន្យាលុបបំបាត់ហើយកំចាត់គ្រោះថ្នាក់ពីគ្រឿងញៀន សំដៅឆ្ពោះទៅរកតំបន់អាស៊ានមួយគ្មានគ្រឿងញៀន។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបជាមួយបណ្ដារដ្ឋមន្រ្តីមកចូលរួមកិច្ចប្រជុំអំពីគ្រឿងញៀន  - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ ANTD) 

នារសៀលថ្ងៃទី១០ ខែកញ្ញា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh បានទទួលជួបជាមួយបណ្ដាប្រធានគណៈប្រតិភូនៃប្រទេសនានាក្នុងឱកាសមកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន។

ថ្លែងនៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសង្កត់ធ្ងន់ថា វៀតណាមរួមជាមួយប្រទេសអាស៊ាននានា សន្យាលុបបំបាត់ហើយកំចាត់គ្រោះថ្នាក់ពីគ្រឿងញៀន សំដៅឆ្ពោះទៅរកតំបន់អាស៊ានមួយគ្មានគ្រឿងញៀន។ លោកឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា វៀតណាមមានគោលបំណងចង់អោយប្រទសដទៃនិងអង្គការអន្តរជាតិនានាយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

        លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានសង្កត់ធ្ងន់ថា តាមរយៈកិច្ចប្រជុំលើកនេះ រដ្ឋាភិបាលវៀតណាមបានអះអាងនូវការបន្តបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសផ្សេងៗក្នុងតំបន់ក៏ដូចជាប្រទេសដៃគូនិងអង្គការអន្តរជាតិនានាក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការកំចាត់គ្រោះថ្នាក់ដោយគ្រឿងញៀនផងដែរ៕

ប្រតិកម្មទៅវិញ