ហៃទី មាននាយករដ្ឋមន្ត្រីថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃដដែល អតីតប្រធានព្រឹទ្ធសភាហៃទី លោក Edgard Leblanc Fils ត្រូវបានតែងតាំងជាប្រធាន CPT ។
ហៃទី មាននាយករដ្ឋមន្ត្រីថ្មី - ảnh 1សមាជិកក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល (CPT) របស់ប្រទេសហៃទីចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុង Port-au-Price។ រូបថត៖ AFP/TTXVN

ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល (CPT) របស់ហៃទី នាថ្ងៃទី ៣០ មេសា បានបោះឆ្នោតជ្រើសតាងលោក Fritz Bélizaire អតីតរដ្ឋមន្ត្រីក្រសួងកីឡា ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក Ariel Henry ។ ការសម្រេចចិត្តបោលខាងលើត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយដែលបានប្រព្រឹត្តិទៅនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីហៃទីក្នុងរដ្ឋធានី Port-au-Prince ៥ ថ្ងៃបន្ទាប់ពី CPT បានបង្ហាញមុខ ជាផ្លូវការ ហើយនាយករដ្ឋមន្ត្រី Ariel Henry បានប្រកាសលាលែងពីតំណែង។

នាថ្ងៃដដែល អតីតប្រធានព្រឹទ្ធសភាហៃទី លោក Edgard Leblanc Fils ត្រូវបានតែងតាំងជាប្រធាន CPT ។

មុននោះ CPT បានធ្វើការជាមួយមេបញ្ជាការជាន់ខ្ពស់នៃនគីរបាលចាតិ និងកងកម្លាំងប្រដាប់អាវុធហៃទី ដើម្បីស្វែងរកដំណោះស្រាយស្ដារសន្តិសុខក្នុងប្រទេស បន្ទាប់មកគឺរៀបចំកិច្ចប្រជុំជាតិ និងធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ព្រមទាំងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យផងដែរ៕

ប្រតិកម្មទៅវិញ