ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung៖ បង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន)។
ឧបនាយករដ្ឋមន្រ្តីវៀតណាម Trinh Dinh Dung៖ បង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅវៀតណាម - ảnh 1 លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Trinh Dinh Dung បានទទួលជួបជាមួយលោក Hiroshi Hosoi អគ្គនាយកក្រុមហ៊ុន JX NOEX (ប្រទេសជប៉ុន) (រូបថត៖ TTXVN)

ថ្លែងនៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពវៀតណាម - ជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រពៃ ជាក់ស្តែងនិងទូលំទូលាយលើគ្រប់វិស័យដោយមានទំនុកចិត្តនយោបាយយ៉ាងខ្ពស់ផងដែរ។ លោក Trinh Dinh Dung បានអះអាងថា វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយជប៉ុន ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងសហគ្រាសជប៉ុនក្នុងការឈានដល់ចំណាត់ថ្នាក់នាំមុខគេនៅក្នុងបណ្តាប្រទេសនិងតំបន់ដែនដីដែលមកវិនិយោគនៅវៀតណាមនាឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ សហគ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាមសុទ្ទសឹងតែជាសហគ្រាសមានកិត្យានុភាពខ្ពស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Trinh Dinh Dung ក៏បានកត់សម្គាល់ពីសកម្មភាពសន្តិសុខសង្គមរបស់ក្រុមហ៊ុន JX NOEX ដែលបានរួមវិភាគទានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាមេរិកក្នុងកិច្ចការសន្តិសុខសង្គមនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ