ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងគណៈប្រតិភូទស្សនាស្តង់បង្ហាញផលិតផលកសិកម្មនៅឯសន្និសីទ (រូបថតៈ TTXVN) |
ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានកោតសរសើរចំពោះសមិទ្ធិផលទទួលបានក្នុងកម្មវិធីកសាងជនបទថ្មី របស់ខេត្ត Thai Nguyen នាប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់លទ្ធផលកសាងជនបទថ្មីរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងមតិនៅឯសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានក្រើនរំលឹកខេត្ត Thai Nguyen លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពរបស់ប្រព័ន្ធគណៈដឹកនាំ ការិយាល័យសម្របសម្រួលអំពីជនបទថ្មីគ្រប់ជាន់ថ្នាក់ ដោយផ្តល់អាទិភាពលើប្រភពសម្រាប់ការវិនិយោគលើកតិកម្មនិងជនបទ៕