ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទទួលជួបប្រធានតំណាង UNDP Kamal Malhotra

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី១១ មេសា នៅរដ្ឋធានី
ហាណូយ ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរ
ទេសវៀតណាមលោក Phạm Bình Minh បានទទួលជួប
សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធាន
តំណាង UNDP ប្រចាំនៅវៀត ណាមលោក Kamal Malhotra។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ទទួលជួបប្រធានតំណាង UNDP Kamal Malhotra - ảnh 1
ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ស្ដាំ)ទទួលជួប សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម
លោក Kamal Malhotra (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី១១ មេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួប
សន្ទនាជាមួយអ្នកសម្របសម្រួលអចិន្រ្តៃ ប្រធានតំណាង UNDP ប្រចាំនៅវៀត
ណាមលោក Kamal Malhotra។នៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh
 អះអាងថា អ.ស.បជានិច្ចកាលជាផ្នែកមួយយ៉ាងសំខាន់ក្នុងគោលនយោបាយកិច្ច
ការបរទេសឯករាជ្យ ម្ចាស់ការ ពហុទិសនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់
វៀតណាម។លោក Pham Binh Minh មានគោលបំណងថា អ.ស.បបន្តពង្រីកតួនាទី
របស់ខ្លួនក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ជំរុញការគោរពច្បាប់អន្តរជាតិ
ជួយឧបត្ថម្ភប្រទេសនានាក្នុងនោះមានវៀតណាមអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមកិច្ច
លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។
រីឯខ្លួនវិញ លោក Kamal Malhotra អះអាងថា អ.ស.បនឹងសហការជាមួយវៀត
ណាមក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី៤០ទិវាវៀតណាមចូលរួមអ.ស.ប
(ថ្ងៃទី២០ កញ្ញា)។លោករូបនេះក៏បានសង្កត់ធ្ងន់ថា នឹងខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងអ.ស.បនិងវៀតណាម
តាមនោះជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ