ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថតៈ VGP/Đình Nam) |
នារសៀលថ្ងៃទី ៤ សីហា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំដើម្បីអនុវត្តវិធានការ ណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិ ការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ មានប្រសាសន៍ ថា ចាំបាច់ត្រូវបន្តអនុវត្តវិធានការ ណ៍នានា ដើម្បីលុបបំបាត់ឲ្យបានឆាប់បំផុត ការឆ្លងរាលដាលជំងឺនៅទីក្រុង Da Nang ជាកន្លែងចំណុចកណ្តាលថ្មីនៃការផ្ទុះជំងឺកូវីដ ១៩។ លោកឧបនា យករដ្ឋមន្រ្តីបានស្នើ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យសុខាភិបាលទាំងអស់ ត្រូវផ្តោតលើចំណុចសំខាន់ៗ ដោយអនុវត្តន៍អោយបានតឹងរឹងនិងហ្មត់ចត់ អំពីការគ្រប់គ្រងសុខភាពរបស់ប្រជាជន ជាពិសេសមនុស្សវ័យចំណាស់និងប្រជាជនដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។ ជាមួយគ្នានេះ ត្រូវអនុវត្តន៍យ៉ាងមត់ចត់នូវចបទប្បញ្ញត្តិបង្ការសម្រាប់អ្នកមកពិនិត្យសុខភាពនិងបុគ្គលិកពេទ្យផងដែរ។
ទាក់ទងនឹងហានិភ័យកើតមានឡើងការឆ្លងរាលដាលក្នុងសហគមន៍ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែង ថា ចាំបាច់ត្រូវអនុវត្តវិធានការតឹងរឹងដើម្បីបង្ការរនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងស្ថានភាព"ធម្មតាថ្មី”។ លើសពីនេះទៅទៀត ត្រូវរួមសហការជាមួយភ្នាក់ងារសារព័ត៌មាន បណ្តាញសង្គមនិងការផ្សព្វផ្សាយដើម្បីណែនាំដល់ប្រជាជនធ្វើផលិតកម្ម សមស្របតាមស្ថានភាពថ្មី ព្រមទាំងអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺយ៉ាងតឹងរឹងបំផុត៕