ឆ្លៀតឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីការសង្កត់ធ្ងន់ថា ប្រព័ន្ធនយោបាយទាំង មូលត្រូវតែបង្កើនការយល់ដឹង ការទទួលខុសត្រូវនិងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីថែទាំដល់ជីវភាពរបស់ជនដែលមានគុណូបការៈនិងគ្រួសារគោលនយោ បាយ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ខេត្ត Thua Thien Hue ឱ្យលើកកម្ពស់និងបំពេញឲ្យបានល្អថែមទៀត ការងារ “តបស្នងសងគុណ” ហើយសង្ឃឹមថា ជនដែលមានគុណូបការៈក្នុងខេត្តនឹងបន្តលើកកម្ពស់ទំនៀមទំលាប់បដិវត្តន៍ ហើយធ្វើជាគំរូល្អសម្រាប់ជំនាន់វ័យក្មេង។ លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា អ្នកដែលមានគុណូបការៈនៃគណៈប្រតិភូ គួរចូលរួមយ៉ាងសកម្មក្នុងការផ្តល់យោបល់ដើម្បីកសាងមូលដ្ឋានស្អាតនិងរឹងមាំ៕