ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី

Chia sẻ
(VOVWORLD) -លោក Truong Hoa Binh មានគោលបំណងថា តុលាការកំពូលសិង្ហបុរីចែករំលែកនូវរាល់បទពិសោធន៍របស់ខ្លួនជាមួយវៀតណាម ជាពិសេសគឺក្នុងដំណើរការវៀតណាមកំពុងធ្វើកំណែទម្រង់ អភិវឌ្ឍន៍ប្រព័ន្ធច្បាប់និងយុត្តិធម៌។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី 

នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី លោក Sundaresh Menon ដែលដឹកនាំគណប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh មានគោលបំណងថា តុលាការកំពូលសិង្ហបុរីចែករំលែកនូវរាល់បទពិសោធន៍របស់ខ្លួនជាមួយវៀតណាម ជាពិសេស គឺក្នុងដំណើរការវៀតណាមកំពុងធ្វើកំណែទម្រង់ អភិវឌ្ឍន៍ប្រព័ន្ធច្បាប់និងយុត្តិធម៌។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់ចិន នៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។ សកម្មភាពទាំងនេះមិនត្រឹមតែរំលោភបំពានលើដែនសមុទ្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងដើរផ្ទុយនឹងកិច្ចសន្យារបស់ចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការថែរក្សាបរិយាកាសអំណោយផលសម្រាប់ដំណើរការចរចាលើ COC។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវធានានូវតួនាទីជាមជ្ឈមណ្ឌលតាមរយៈការសម្របសម្រួល ថែរក្សាសាមគ្គីភាពក្នុងអាស៊ាន មានសម្លេងរួម ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះរាល់សកម្មភាព ឯកតោភាគី ដែលរំលោភបំពានលើច្បាប់អន្តរ ជាតិ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់បណ្ដាប្រទេសនៅជាប់សមុទ្រ ជះឥទ្ធិពលជាអវិជ្ជមានដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ជាការឆ្លើយតប ប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី លោក Sundaresh Menon បានចាត់ទុកថា ភាគីសឹង្ហបុរីតែងតែជឿជាក់ទៅលើការគោរពច្បាប់ និងដោះស្រាយជម្លោះតាមរយៈការចរចារវាងភាគីទាក់ទិននានា៕

ប្រតិកម្មទៅវិញ