ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានតាងនាមបក្ស និងរដ្ឋ អញ្ជើញលើកសរសើរនូវសមិទ្ធិដ៏ធំធេង ដែលបក្ខភាគ រដ្ឋអំណាចនិងប្រជាជននៃបណ្តាជនជាតិនៅខេត្ត Cao Bang សម្រេចបាននាពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានផ្តល់អនុសាសន៍ ថា៖ “បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅខេត្ត Cao Bang ត្រូវខិតខំប្រឹងប្រែងជាងនេះទៅទៀត ដើម្បីអភិវឌ្ឍន៍អោយបានចាប់រហ័សប្រកបដោយចីរភា តាម ទិសឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយធ្វើអាជីវកម្មអោយអស់ នូវសក្កានុភាពក៏ដូចជាប្រៀបខ្លាំងរបស់ខេត្ត ដើម្បីធានាជីវភាពរស់នៅល្អប្រសើរសម្រាប់ប្រជាជនរស់នៅទូទាំងខេត្ត។ ប្រាក់ចំណូលជាមធ្យម ទទួលបានកម្រិតបង្គួរក្នុងតំបន់ ហើយកំពុងបានបន្ថយគម្លាត បើប្រៀបធៀបនឹងកម្រិតមធ្យមនៃទូទាំងប្រទេស”។
នាឱកាសនេះ ឧបនាយករដ្ឋមន្ត្រីអន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញប្រគល់គ្រឿងឥស្សិរយយសឯករាជ្យ ថ្នាក់ទី១ ជូនចំពោះប្រជាជននិងកម្មាភិ បាលនៅខេត្ត Cao Bang ផងដែរ៕