|
ឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមមហាសន្និបាតសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា ថ្លែងមតិនៅក្នុងមហាសន្និបាតទូទាំងប្រទេស
សមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម លើកទី៥ អាណត្តិ ២០១៦-២០២១
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះលទ្ធផល
នានាដែលសមាគមទទួលបាន ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ទន្ទឹមនឹងនោះ ឧប
នាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏បានស្នើថា៖
“ យើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការងារអប់រំ ផ្លាស់ប្តូរថ្មីការងារ
បង្ហាត់បង្រៀនពលករនៅជនបទ និងត្រូវមានចលនា ធ្វើសកម្មភាពប្រកបដោយ
ប្រសិទ្ធិភាព។ ខ្ញុំក៏ស្នើអោយក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងការងារ យុទ្ធជនពិ
ការ និងសង្គមកិច្ច និងគ្រប់ក្រសួង ស្ថាប័នទាក់ទិននានា ត្រូវរួមសហការជិតស្និទ្ធិ
ជាមួយគ្នា និងបង្កលក្ខណះងាយស្រួលបំផុត ដើម្បីសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រ វៀតណាម សម្រេចល្អភារកិច្ចរបស់ខ្លួន៕”