ទិដ្ឋភាពនៃជំនួប (internet) |
អញ្ជើញថ្លែងនៅទីនេះ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមកំពុងផ្ដោតលើការបញ្ជាណែនាំការអភិវឌ្ឍប្រព័ន្ធទូទាត់ថ្មីនៅវៀតណាម សំដៅធ្វើពិពិធកម្មសេវាកម្មហិរញ្ញវត្ថុ បម្រើតម្រូវការរបស់អង្គការ និងបុគ្គលនៅក្នុងស្រុក ក៏ដូចជាវិនិយោគិនប្រទេសផងដែរ។លោក Vuong Dinh Hue ក៏បានចែករំលែកអំពីតម្រូវការសហប្រតិបត្តិការរបស់វៀតណាមជាមួយសហគ្រាសនានាដូចជា៖ Clermont Group សំដៅរួមចំណែកបង្កើនសមត្ថភាពហិរញ្ញវត្ថុ កែលម្អសកម្មភាពឥណទាន ហិរញ្ញវត្ថុរបស់ធនាគារនានា ក៏ដូចជាធានាសុវត្ថិភាពមូលដ្ឋានទិន្នន័យរបស់អតិថិជនផងដែរ។
នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ក៏បានទទួលជួបលោក Kent Walker អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Google ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមផងដែរ៕