ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar (ចិន)

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបលោក Gao Jifan ដែលជាស្ថាបនិក និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar (ប្រទេសចិន)។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar (ចិន) - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang (ស្ដាំ) ទទួលជួបលោក Gao Jifan ដែលជាស្ថាបនិក និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោក Gao Jifan ប្រធានសម្ព័ន្ធក្រុមហ៊ុន Trina Solar បានវាយតំលៃខ្ពស់ចំពោះសក្តានុពល គោលនយោបាយ និងលទ្ធផលនៃការអភិវឌ្ឍថាមពលកកើតឡើងវិញរបស់វៀតណាម ជាពិសេសក្នុងបរិបទដែលតម្រូវការផលិតផលបៃតង មិនប៉ះពាល់ដល់បរិស្ថានកាន់តែកើនឡើងនៅតាមទីផ្សារនាំចូលរបស់វៀតណាម។

ថ្លែងមតិក្នុងជំនួប ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន Trina Solar នៅខេត្ត Thai Nguyen ដែលបង្កើនទុនវិនិយោគសរុបរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាមឡើងដល់ជិត ៩០០ លានដុល្លារអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍថាមពលកកើតឡើងវិញគឺជានិន្នាការរួមនៅលើពិភពលោក រួមទាំងវៀតណាមផងដែរ សំដៅឆ្ពោះទៅរកគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាង និងចេញផ្សាយគោលនយោបាយជាក់លាក់ ដើម្បីជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ក្នុងនោះមានថាមពលពន្លឺព្រះអាទិត្យផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនិយាយរួម ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុននិយាយដោយឡែក។ ទន្ទឹមនឹងនោះ ផ្ដោតលើការបញ្ចុះថ្លៃផលិតផល លើកកំពស់អានុភាពនៃឧបករណ៍ផ្ទុកថាមពលពន្លឺព្រះអាទិត្យ ហើយដំណោះស្រាយដើម្បីដោះស្រាយការបំពុលបរិស្ថានសម្រាប់ឧបករណ៍ផ្ទុកនៅពេលផុតកំណត់ផងដែរ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ ២០១៦ មក Trina Solar បានបង្កើតក្រុមហ៊ុន Trina Solar វៀតណាម ដែលមានទីស្នាក់ការកណ្ដាលស្ថិតនៅក្នុងមណ្ឌលឧស្សាហកម្ម Yen Binh ខេត្ត Thai Nguyen ដោយមានទុនវិនិយោគសរុបជាង ៥០០ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ