វៀតណាមនឹងឧទ្ទេសនាមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅពិព័រណ៍ការពារជាតិ​អាស៊ីឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - Viettel បានចូលរួមពិព័រណ៌ក្នុងតួនាទីជាស្តង់ជាតិរបស់វៀតណាម តាំងបង្ហាញ និងឧទ្ទេសនាមផលិតផល និងបច្ចេកវិទ្យា។
វៀតណាមនឹងឧទ្ទេសនាមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅពិព័រណ៍ការពារជាតិ​អាស៊ីឆ្នាំ ២០២៤ - ảnh 1Viettel តំណាងឱ្យប្រទេសវៀតណាមដើម្បីបង្ហាញពីសមត្ថភាពឧស្សាហកម្មការពារជាតិនៅប្រទេសម៉ាឡេស៊ី។ រូបថត៖ VIETTEL HIGH TECH

ផលិតផលបច្ចេកវិទ្យាខ្ពស់អំពីឧស្សាហកម្មការពារជាតិរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព (Viettel) នឹងមានវត្តមាននៅក្នុងសន្និសីទការពារជាតិអាស៊ី (DSA 2024) និងសន្និសីទសន្តិសុខជាតិអាស៊ីឆ្នាំ ២០២៤ (NATSEC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអាជីវកម្មជាង ១២០០ មកពីប្រទេស និងដែនដីចំនួន ៦០។ Viettel បានចូលរួមពិព័រណ៌ក្នុងតួនាទីជាស្តង់ជាតិរបស់វៀតណាម តាំងបង្ហាញ និងឧទ្ទេសនាមផលិតផល និងបច្ចេកវិទ្យា។ Viettel High Tech មិនត្រឹមតែឧទ្ទេសនាមប្រព័ន្ធផលិតផលយោធាជឿនលឿនប៉ុណ្ណោះទេ ថែមទាំងបង្ហាញម៉ូឌុលសមាសភាគ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពស្រាវជ្រាវ ធ្វើជាម្ចាស់នៃបច្ចេកវិទ្យាស្នូល និងរចនាសមាសធាតុផលិតផលនីមួយៗ។ តាមរយៈការចូលរួម DSA និង NATSEC 2024 Viettel High Tech បានទទួលសំណើសហប្រតិបត្តិការពីដៃគូធំៗនៅមជ្ឈិមបូព៌ា និងអាស៊ី ដោយបើកឱកាសអាជីវកម្មថ្មីៗ ជាពិសេសក្នុងវិស័យ 5G៕

ប្រតិកម្មទៅវិញ