ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី៨មេសានៅទីស្ដីការរដ្ឋាភិបាលវៀតណាម សមាជិក​ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាលោក Gyalwang Drupa 
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាលោក Gyalwang Drupa ប្រធានត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal (hanoimoi.com.vn)


        Vovworld-នាព្រឹកថ្ងៃទី៨មេសានៅទីស្ដីការរដ្ឋាភិបាលវៀតណាម សមាជិក​ការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc បានទទួលជួបសន្ទនាលោក Gyalwang Drupa ប្រធានត្រកូល​ជំនាន់​ទី​១២​ពុទ្ធ
សាសនា Nepal ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។​

        ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នៅវៀតណាម​សមាគមពុទ្ធសាសនាជាអង្គការពុទ្ធសាសនាតែមួយគត់ដំណាងឲ្យឧបាសក​ឧបាសិការក្នុងនិងក្រៅប្រទេស។ ឧបនាយករដ្ឋមន្ត្រីក៏បានរាយការណ៍ជាមួយ​
ប្រធាន​ត្រកូលជំនាន់ទី១២ពុទ្ធសាសនា Nepal ថា រដ្ឋាភិបាលវៀតណាម​បាន​យល់ព្រមឲ្យសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំមហាពិធីវិសាខបូជា
អង្គការសហប្រជាជាតិនៅខេត្ត Ninh Binh ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឧសភា​ខាង
​មុខ។ ឧបនាយករដ្ឋមន្ត្រីបានអះអាងថា​ប្រការនេះបានបង្ហាញគោលនយោបាយ​របស់រដ្ឋវៀតណាមជានិច្ចកាលគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា
របស់ប្រជាជន សំដៅពង្រីកនូវតំលៃល្អប្រសើរអំពីវប្បធម៍សីលធម៍របស់​សាសនា​
ចំពោះសង្គម៕

ប្រតិកម្មទៅវិញ