|
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបអភិបាលខេត្ត Aichi ( ជប៉ុន) |
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអភិបាលខេត្ត Aichi លោក
Hideaki Omura ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកTruong Hoa Binh បានជឿជាក់ថា៖ដោយមានកិត្យានុភាពរបស់ខ្លួន លោក Hideaki Omura នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាង
ខេត្ត Aichi ជាមួយវៀតណាម នាពេលខាងមុខនេះ តាមនោះរួមចំណែកសំខាន់ ក្នុង
ការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីបានស្នើថា៖ នាពេលខាងមុខ
នេះ អភិបាលខេត្ត Hideaki Omura យកចិត្តទុកដាក់ថែមទៀតចំពោះបញ្ហាវិនិយោគនៅវៀតណាម និងបន្តបង្កលក្ខណះងាយស្រួលថែមទៀត ក្នុងការទទួលនិស្សិតសិក្សាបច្ចេកទេសវៀតណាម មកធ្វើការ៕