ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន

Chia sẻ
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀល
ថ្ងៃទី ២ កក្កដា ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen
Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក
Koichiro Gemba។
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នារសៀលថ្ងៃទី ២ កក្កដា ឧបនាយក
រដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក
Koichiro Gemba។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងរដ្ឋមន្ត្រី
ការបរទេសជប៉ុន Gemba បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍លើគ្រប់ វិស័យ
របស់ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ វៀតណាម-ជប៉ុន ក្នុងរយៈពេលកន្លងទៅ។
ភាគីទាំង ២ បានឯកភាពថា៖ ត្រូវបង្កើនប្រសិទ្ធភាពរបស់បណ្ដាយន្តការចរចាររវាង
 ប្រទេសទាំង ២ តទៅទៀត ដូចជា៖ គណៈកម្មាធិការសហប្រតិបត្តិការ វៀតណាម
-ជប៉ុន ការចរចារដៃគូរយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីការបរទេសជាដើម។ ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរដ្ឋមន្ត្រីការបរទេស Gemba យកចិត្តទុកដាក់
បញ្ជាណែនាំ ដើម្បីភាគីទាំង ២ បន្តគួបផ្សំអនុវត្តបណ្ដាការព្រមព្រៀងរបស់ថ្នាក់ដឹក
នាំនៃប្រទេស ទាំង ២ ប្រកបដោយមានប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc ក៏បានស្នើដែរថា៖ ភាគីទាំង ២ ត្រូវបង្កើនការជួបប្រាស្រ័យប្រជាជន
ពិសេសគឺបណ្ដាសកម្មភពជួបប្រាស្រ័យរបស់យុវជនកុមារជំទង់ ក្នុងកាលៈទេសៈ
ប្រទេសទាំង ២ នឹង រៀបចំឆ្នាំមិត្តភាពវៀតណាម-ជប៉ុនក្នុងឱកាសរំលឹកខួប
អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០១៣ ខាថមុខ
នេះ៕

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន  - ảnh 1
ឧបនាយករដ្ឋមន្ត្រី វៀតណាម Nguyen Xuan Phuc បានជួបរដ្ឋមន្ត្រីកាបរទេសជប៉ុន លោក Koichiro Gemba។ (Image: VOV online)


ប្រតិកម្មទៅវិញ